ត្រូវត្រង់ចង្កួយស្មាខ្ញុំ ខ្ញុំមិនអាចដើម្បីរស់នៅយូរបាន ខ្ញុំក៏បែកធ្លាយរាងកាយ ផុតស្រឡះ ច្យុតចាកអត្តភាពនោះ បានមកកើតជាមួយនឹងពួកទេវតាជាន់តាវត្តឹង្ស ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរល្អបែបនោះ។បេ។ បានជាខ្ញុំមានសម្បុរភ្លឺច្បាស់សព្វទិស។
[៣០] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវតា នាងរុងរឿងក្រៃពេកដោយសិរីផង វណ្ណៈផង យសផង តេជះផង ដូចព្រះចន្ទ និងព្រះអាទិត្យ ញុំាងផែនដី ព្រមទាំងទេវលោកឲ្យភ្លឺច្បាស់ ឬដូចព្រហ្ម រុងរឿងជាងពួកទេវតា ព្រមទាំងព្រះឥន្ទក្នុងឋានត្រៃត្រឹង្ស ម្នាលទេវតា អ្នកមានគុណល្អ ទ្រទ្រង់កម្រងផ្កាឧប្បល មានគ្រឿងប្រដាប់ត្រចៀក មានសម្បុរស្បែកដូចមាស មានខ្លួនប្រដាប់ហើយ ទ្រទ្រង់សំពត់ដ៏ឧត្តម អាត្មាសូមសួរនាង នាងជាអី្វ មកថ្វាយបង្គំអាត្មា នាងកាលកើតជាមនុស្សក្នុងជាតិមុន បានធ្វើអំពើអី្វដោយខ្លួនឯង ក្នុងកាលមុន បានសន្សំទាន ឬបានសង្រួមក្នុងសីល
ចប់ ឧឡារវិមាន ទី១។
ឧច្ឆុវិមាន ទី២