​ខ្ញុំ​កាល​កើតជា​មនុស្ស​ ​នៅក្មេង​មិនទាន់​ចាស់​ ​មានចិត្ត​ជ្រះថ្លា​ ​បាន​ធ្វើ​បី្ត​ឲ្យ​ប្រោសប្រាណ​ ​បាន​ប្រព្រឹត្ត​តាម​សេ​ចកី្ត​ពេញចិត្ត​ ​(​របស់​បី្ត​)​ ​ទាំងថ្ងៃទាំងយប់​ ​ខ្ញុំ​ជា​ស្ត្រី​មាន​សីល​ក្នុង​កាលមុន​ ​បាន​វៀរចាក​បាណាតិបាត​ ​មិន​ប្រព្រឹត្ត​លួច​ ​មាន​កាយ​បរិសុទ្ធ​ ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ដ៏​ស្អាត​ ​ទាំង​មិន​ផឹកទឹក​ស្រវឹង​ ​មិន​ពោល​ពាក្យ​កុហក​ ​បាន​ធ្វើការ​បំពេញ​ក្នុង​សិក្ខាបទ​ទាំងឡាយ​ ​ខ្ញុំ​មានចិត្ត​ជ្រះថ្លា​ ​ជា​អ្នក​ប្រព្រឹត្ត​ធម៌​ដ៏​សមគួរ​ ​មានចិត្ត​ត្រេកអរ​ ​បាន​រក្សា​ឧបោសថ​ប្រកបដោយ​អង្គ​ ​៨​ ​អស់​ថ្ងៃទី​ ​១៤​ ​ទី​ ​១៥​ ​និង​ថ្ងៃទី​ ​៨​ ​នៃ​បក្ខ​ផង​ ​អស់​បាដិហារិយ​បក្ខ​ផង​ ​លុះ​សមាទាន​នូវ​កុសលធម៌​ដ៏​ប្រសើរ​នេះ​ ​ដែល​មាន​សេ​ចកី្ត​សុខ​ជា​កម្រៃ​ប្រកបដោយ​អង្គ​ ​៨​ ​ហើយ​ ​បាន​ប្រព្រឹត្ត​តាម​អំណាច​ដ៏​ល្អ​ចំ​ពោះ​បី្ត​ ​ជា​សាវិកា​ ​របស់​ព្រះ​សុគត​ ​ក្នុង​កាលមុន​ ​
ថយ | ទំព័រទី ៥៥ | បន្ទាប់