​អាយុ​ ​១​ ​វណ្ណៈ​ ​១​ ​សុខៈ​ ​១​ ​ពលៈ​ ​១​ ​ដោយ​កុសលកម្ម​នោះ​ ​ខ្ញុំ​បាន​ភប់ប្រសព្វ​ ​នូវ​ល្បែង​ជាទី​រីករាយ​ដ៏​ច្រើន​។​ ​
 នាង​លតា​នេះ​ ​ពោល​ពាក្យ​ណា​ ​ពាក្យ​នោះ​ ​(​យើង​ទាំងឡាយ​)​ ​ឮ​ហើយ​ ​ឬ​យើង​ទាំងឡាយ​ ​សួរ​នូវ​ហេតុ​ណា​ ​នាង​លតា​ ​បាន​ប្រាប់​ ​(​ហេតុ​នោះ​)​ ​ដល់​យើង​ថា​ ​ធម្ម​តា​បី្ត​ទាំងឡាយ​ ​ជា​អ្នក​ស្លូតត្រង់​ចំពោះ​យើង​ទាំងឡាយ​ផង​ ​ជាគ​តិ​របស់​នារី​ទាំងឡាយ​ផង​ ​ជា​ទេវតា​ដ៏​ប្រសើរ​ ​របស់​នារី​ទាំងឡាយ​នោះ​ផង​ ​ពួក​យើង​ទាំងអស់​ ​នឹង​ប្រព្រឹត្ត​នូវ​ធម៌​ចំ​ពោះ​បី្ត​ទាំងឡាយ​ ​ពួក​ស្ត្រី​ប្រតិ​បតិ្ត​បី្ត​យ៉ាងណា​ ​ពួក​យើង​ទាំងអស់គ្នា​ ​នឹង​ប្រព្រឹត្ត​នូវ​ធម៌​ចំ​ពោះ​បី្ត​ទាំងឡាយ​ ​(​យ៉ាងនោះ​)​ ​នាង​លតា​នេះ​ ​កាល​បាន​នូវ​សម្បតិ្ត​ណា​ហើយ​ពោល​ ​យើង​ទាំងឡាយ​ ​រមែង​បាន​នូវ​ ​(​សម្បតិ្ត​នោះ​)​ ​សត្វ​សីហៈ​ ​ជា​សត្វ​ស៊ីសាច់​ ​ត្រាច់​ទៅតាម​ដងភ្នំ​ ​អាស្រ័យ​នៅក្នុង​ភ្នំ​ឈ្មោះ​មហិន្ធរ​ ​(​ភ្នំ​ទ្រទ្រង់​ផែនដី​)​ ​ស្ទុះ​ទៅ​សង្គ្រុប​ចាប់​ស៊ី​នូវ​ពួក​ម្រឹគ​តូច​ៗ​ ​ដែល​មាន​ជើង​បួន​ក្រៅ​នេះ​ ​យ៉ាងណាមិញ​ ​នាង​លតា​នោះ​ ​ជា​ស្ត្រី​មាន​សទ្ធា​ ​ជា​អរិយសាវិកា​ក្នុង​សាសនា​នេះ​ ​អាស្រ័យ​នូវ​បី្ត​ ​ហើយ​ប្រតិ​បតិ្ត​បី្ត​ ​
ថយ | ទំព័រទី ៥៨ | បន្ទាប់