នារីនោះ ជាស្ត្រីឲ្យនូវវត្ថុមានសភាពជាទីស្រឡាញ់ ទើបទៅកាន់ឋាន មានវិមានជាដើម បាននូវរបស់ទិព្វ ជាទីគាប់ចិត្តយ៉ាងនេះ សូមលោករមិលមើល នូវវិមានរបស់ខ្ញុំនោះចុះ ខ្ញុំជាស្ត្រីអប្សរ មានសម្បុរជាទីប្រាថ្នា ខ្ញុំជាស្ត្រីប្រសើរជាងស្ត្រីអប្សរទាំងមួយពាន់ សូមលោកមើលនូវផលនៃបុណ្យទាំងឡាយ
ព្រោះហេតុនោះ បានជាសម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។
ម្នាលទេវតា នាងមានសម្បុរដ៏រុងរឿង ញុំាងទិសទាំងពួងឲ្យភ្លឺដូចផ្កាយព្រឹក សម្បុររបស់នាង ប្រាកដដូច្នោះ តើដោយបុណ្យដូចម្តេច។បេ។ ទាំងសម្បុរ របស់នាង ក៏ភ្លឺច្បាស់ សព្វទិស។
ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ ផល នៃកម្មនេះថា
នារីឲ្យនូវវត្ថុមានរសដ៏ឧត្តម ជាស្ត្រីប្រសើរជាងជនប្រុសស្រីទាំងឡាយ នារីនោះ ជាស្ត្រីឲ្យនូវវត្ថុ មានសភាពជាទីស្រឡាញ់ ទើបទៅកាន់ឋាន មានវិមានជាដើម បាននូវរបស់ទិព្វ ជាទីគាប់ចិត្តយ៉ាងនេះ