សូមលោករមិលមើល នូវវិមានរបស់ខ្ញុំនោះចុះ ខ្ញុំជាស្ត្រីអប្សរ មានសម្បុរជាទីប្រាថ្នា ខ្ញុំជាស្ត្រីប្រសើរជាងស្ត្រីអប្សរទាំងមួយពាន់ សូមលោកមើល នូវផលនៃបុណ្យទាំងឡាយ
ព្រោះហេតុនោះ បានជាសម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ។បេ។ ទាំងសម្បុរ របស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។
ម្នាលទេវតា នាងមានសម្បុរដ៏រុងរឿង។បេ។ ដូចផ្កាយព្រឹក សម្បុររបស់នាង ប្រាកដដូច្នោះ តើដោយបុណ្យដូចម្តេច។បេ។ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស។
ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ ផល នៃកម្មនេះថា
ខ្ញុំបានឲ្យនូវគ្រឿងប្រស់ព្រំ មានក្លិនក្រអូប លើស្តូបនៃព្រះមានព្រះភាគ ទ្រង់ព្រះនាមកស្សប សូមលោករមិលមើល នូវវិមានរបស់ខ្ញុំនោះចុះ ខ្ញុំជាស្ត្រីអប្សរ មានសម្បុរជាទីប្រាថ្នា ខ្ញុំជាស្ត្រីប្រសើរជាងស្ត្រីអប្សរទាំងមួយពាន់ សូមលោកមើល នូវផលនៃបុណ្យទាំងឡាយ