ខ្ញុំមិនមានសេចកី្តប្រមាទក្នុងសីលរបស់ខ្លួន សូមលោកមើល នូវវិមានរបស់ខ្ញុំនោះចុះ ខ្ញុំជាស្ត្រីអប្សរ មានសម្បុរជាទីប្រាថ្នា ខ្ញុំជាស្ត្រីប្រសើរជាងស្ត្រីអប្សរទាំងមួយពាន់ សូមលោករមិលមើលនូវផលនៃបុណ្យទាំងឡាយ
ព្រោះហេតុនោះ បានជាសម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ។បេ។ ទាំងសម្បុរ របស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។
មានសម្បុរដ៏រុងរឿង។បេ។ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់ សព្វទិស។
ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ ផល នៃកម្មនេះថា
ខ្ញុំជាទាសី ធ្វើការបម្រើនៃជនដទៃ មិនខ្ជិលច្រអូសដោយកិច្ចការ (ទាំងពួង) ជាស្ត្រីមិនមានសេចកី្តក្រោធ មិនមើលងាយគេ ជាអ្នកចែករំលែកនូវចំណែករបស់ខ្លួន (ដល់ជនអ្នកត្រូវការ) សូមលោកមើលនូវវិមានរបស់ខ្ញុំនោះចុះ ខ្ញុំជាស្ត្រីអប្សរ មានសម្បុរជាទីប្រាថ្នា ខ្ញុំជាស្ត្រីប្រសើរជាងស្ត្រីអប្សរទាំងមួយពាន់