​សូម​លោក​រមិលមើល​នូវ​ផល​នៃ​បុណ្យ​ទាំងឡាយ​
 ព្រោះហេតុនោះ​ ​បាន​ជា​សម្បុរ​របស់ខ្ញុំ​ ​ប្រាកដ​ដូច្នោះ​។​បេ​។​ ​ទាំង​សម្បុរ​ ​របស់ខ្ញុំ​ ​ក៏​ភ្លឺច្បាស់​ ​សព្វ​ទិស​។​
 ម្នាល​ទេវតា​ ​នាង​មាន​សម្បុរ​ដ៏​រុងរឿង​ ​ដូច​ផ្កាយព្រឹក​ ​សម្បុរ​របស់​នាង​ ​ប្រាកដ​ដូច្នោះ​ ​តើ​ដោយ​បុណ្យ​ដូចម្ដេច​។​បេ​។​ ​ទាំង​សម្បុរ​របស់​នាង​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​
 ទេវតា​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​។​បេ​។​ ​ផល​នៃ​កម្ម​នេះ​ថា​
 ខ្ញុំ​បាន​ឲ្យ​នូវ​បាយ​លាយ​ដោយ​ទឹកដោះស្រស់​ ​ដល់​ភិក្ខុ​ត្រាច់​ទៅ​បិណ្ឌបាត​ ​សូម​លោក​មើល​ ​នូវ​វិមាន​របស់ខ្ញុំ​នោះ​ចុះ​ ​ខ្ញុំ​ជា​ស្ត្រី​អប្សរ​ ​មាន​សម្បុរ​ជាទី​ប្រាថ្នា​ ​ខ្ញុំ​ជា​ស្ត្រី​ប្រសើរ​ ​ជាង​ស្ត្រី​អប្សរ​ទាំង​មួយ​ពាន់​ ​សូម​លោក​រមិលមើល​ ​នូវ​ផល​នៃ​បុណ្យ​ទាំងឡាយ​
 ព្រោះហេតុនោះ​ ​បាន​ជា​សម្បុរ​របស់ខ្ញុំ​ ​ប្រាកដ​ដូច្នោះ​។​បេ​។​ ​ទាំង​សម្បុរ​របស់ខ្ញុំ​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។
ថយ | ទំព័រទី ៦៨ | បន្ទាប់