​ព្រះពុទ្ធ​បាន​សំដែង​នូវ​បុណ្យ​ ​ដែល​ឲ្យផល​ក្នុង​បច្ចុប្បន្ន​ ​របស់​មនុស្ស​ទាំងឡាយ​អ្នកឲ្យ​ទាន​ ​ជា​សត្វ​ប្រាថ្នា​នូវ​បុណ្យ​ ​កាល​ធ្វើ​ចំពោះ​សង្ឃ​ ​ដែលគេ​ឲ្យ​ទាន​ទៅ​ ​មានផល​ច្រើន​ ​
 ព្រោះថា​ ​សង្ឃ​នុ៎ះ​ ​ជា​សង្ឃ​មានគុណ​ដ៏​ធំ​ទូលាយ​ ​សង្ឃ​នុ៎ះ​ ​ដូចជា​សាគរ​ ​ដែល​ទ្រទ្រង់នូវ​ទឹក​ ​មាន​ជម្រៅ​រាប់​មិនបាន​ ​ពួក​សាវ័ក​អ្នកមាន​សេ​ចកី្ត​ព្យាយាម​ ​ជាង​នរៈ​ទាំងនេះ​ ​ជា​អ្នក​ប្រសើរ​មែនពិត​ ​អ្នកធ្វើ​នូវ​ពន្លឺ​ ​គឺ​ញាណ​ ​(​ដល់​សត្វលោក​)​ ​ហើយ​សំដែង​នូវ​ធម្មកថា​ ​ពួក​សត្វ​ណា​ ​បាន​ឲ្យ​ទាន​ ​ឧទ្ទិសចំពោះ​សង្ឃ​ ​(​ទាន​នោះ​)​ ​ឈ្មោះថា​ ​ពួក​សត្វ​ទាំងនោះ​ ​បាន​ឲ្យ​ល្អ​ហើយ​ ​បូជា​តូច​ល្អ​ហើយ​ ​បូជា​ធំ​ល្អ​ហើយ​ ​សង្ឃ​គ​តា​ទកិ្ខ​ណា​ទាន​នោះ​ ​ឈ្មោះថា​ ​បុគ្គល​ដំ​កល់​ទុក​ល្អ​ហើយ​ ​ជា​ទាន​មានផល​ច្រើន​ ​ព្រះសម្មាសម្ពុទ្ធ​ទាំងឡាយ​ ​ជ្រាប​ច្បាស់​នូវ​លោក​ ​ទ្រង់​សរសើរ​ហើយ​ថា​ ​ជន​ទាំងឡាយ​ណា​ ​កាល​រឭក​នូវ​បុណ្យ​ ​ដែល​ខ្លួន​បាន​ធ្វើ​ ​ឧទ្ទិសចំពោះ​សង្ឃ​ប្រាកដ​ដូច្នោះ​ ​ហើយ​កើតមាន​សេ​ចកី្ត​ត្រេកអរ​ ​រមែង​ត្រាច់​ទៅ​ក្នុង​លោក​ ​ជន​ទាំងឡាយ​នោះ​ ​ឈ្មោះថា​ ​កំចាត់​បង់​នូវ​មន្ទិល​ ​គឺ​សេ​ចកី្ត​កំណាញ់​ ​ព្រមទាំង​ឫស​ ​មិន​មាន​គេ​តិះដៀល​ ​រមែង​ទៅកាន់​ឋានសួគ៌​។​

​ចប់​ ​ទទ្ទល្ល​វិមាន​ ​ទី៦​។​

ថយ | ទំព័រទី ៧៥ | បន្ទាប់