ម្នាលនាង​មានយស​ ​ស្រះ​បោក្ខរណី​ប្រកបដោយ​ឈើ​ស្រល់​ ​ខ្នុរ​សម្ល​រ​ ​និង​សុ​ជ​ក​ព្រឹក្ស​(​១​)​ ​ប្រកបដោយ​ឈើ​មាន​ខ្លឹម​ខាងក្រៅ​ ​(​មាន​ត្នោត​ ​និង​ដូង​ជាដើម​)​ ​និង​វល្លិ​ ​រីក​ស្គុះស្គាយ​ ​សំយុង​ចុះ​ប្រាកដ​ស្មើដោយ​បណ្តាញ​នៃ​កែវមណី​ ​ជាទី​រីករាយ​ ​តាំង​ឡើង​ ​(​ក្នុង​ទី​ជិត​នៃ​វិមាន​)​ ​របស់​នាង​ ​បុប្ផជាតិ​ទាំងឡាយ​ណា​ ​ដែល​ដុះ​ក្នុង​ទឹ​ក​កី្ត​ ​រុក្ខជាតិ​ទាំងឡាយ​ណា​ ​ដែល​ដុះ​លើ​គោ​ក​កី្ត​ ​ជា​របស់​មនុស្ស​កី្ត​ ​ជា​របស់​អ​មនុស្ស​កី្ត​ ​ដ៏​ជា​ទិព្វ​ ​(​បុប្ផ​ជាត​ ​និង​រុក្ខជាតិ​ទាំងនោះ​)​ ​បាន​ដុះឡើង​ ​ជិត​លំនៅ​របស់​នាង​ក្នុង​ឋានសួគ៌​នេះ​ ​តើ​ជា​ផល​នៃ​ការ​ស្ងប់​ ​និង​ការ​ទូន្មាន​ដូចម្តេច​ ​នាង​បាន​មក​កើត​ក្នុង​វិមាន​នេះ​ ​តើ​ដោយ​ផល​នៃ​កម្ម​ដូចម្តេច​ ​ម្យ៉ាងទៀត​ ​វិមាន​នេះ​ ​នាង​បាន​ដោយ​កម្ម​ណា​ ​ម្នាលនាង​មាន​រោមភ្នែក​-​ង​ ​នាង​គប្បី​សំដែង​កម្ម​នោះ​ ​តាមលំដាប់​បទ​។​
 (​ទេវតា​ពោល​ថា​)​ ​វិមាន​នេះ​ ​ហ្វូង​ក្រៀល​ ​ក្ងោក​ ​មាន់ទោរ​ ​ត្រាច់​ទៅ​ ​មាន​ហ្វូងបក្សី​ទឹក​ ​និង​រាជហង្ស​ត្រាច់​ទៅ​ ​គឹកកង​ដោយ​សត្វ​ចង្កៀល​ ​ខ្យង​ ​តា​វ៉ៅ​ ​និង​សត្វស្លាប​ ​(​ឯទៀត​ ​ៗ​ ​ជាច្រើន​)​ ​
​(​១​)​ ​សុ​ជ​ក​ព្រឹក្ស​នេះ​ ​មានតែ​ក្នុង​ទេវលោក​ ​និង​ភ្នំ​គន្ធមាទ​ ​ក្នុង​ទី​ដទៃ​មិន​មាន​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៧៧ | បន្ទាប់