​មល្លិកា​វិមាន​ ​ទី៨​


 [​៣៦​]​ ​(​នារ​ទត្ថេ​រសួ​រថា​)​ ​ម្នាលនាង​មាន​សំពត់​លឿង​ ​មាន​ទង់​លឿង​ ​ស្អិតស្អាង​ដោយ​គ្រឿងអលង្ការ​លឿង​ ​នាង​បើទុកជា​មិន​ប្រដាប់ដោយ​សំពត់​ស្លៀក​មាន​ពណ៌លឿង​ទាំងឡាយ​មានសាច់​ដ៏​ល្អិត​ក៏ដោយ​ ​ក៏​នៅតែ​ល្អ​ ​ម្នាលនាង​អ្នក​ទ្រទ្រង់នូវ​គ្រឿងប្រដាប់​ដៃ​ ​ជា​វិការៈ​នៃ​មាស​ ​ស្អិតស្អាង​ដោយ​ក្រ​វឹល​ ​ជា​វិការៈ​នៃ​មាស​ ​ពាសពេញ​ដោយ​បណ្តាញ​ ​ជា​វិការៈ​នៃ​មាស​ ​នាង​ជា​អី្វ​ ​នាង​មាន​កម្រង​កែវ​ផ្សេង​ៗ​ ​
 កម្រង​ជា​វិការៈ​នៃ​មាស​ផង​ ​ជា​វិការៈ​នៃ​កែវមណី​ ​មាន​ពណ៌ក្រហម​ផង​ ​ជា​វិការៈ​នៃ​កែវ​មុក្តា​ផង​ ​ជា​វិការៈ​នៃ​កែវពិទូរ្យ​ផង​ ​កែវ​ពព្រុស​ផង​ ​មួយអន្លើដោយ​កែវ​មាន​ពណ៌ក្រហម​ផង​ ​ដ៏​វិចិត្រ​ដោយ​កែវ​ទាំងឡាយ​ ​ប្រាកដ​ស្មើដោយ​ភ្នែកព្រាប​ ​បណ្តា​កម្រង​ទាំង​នុ៎ះ​ ​ក​ម្រ​ង​មួយ​ៗ​ ​មាន​សូរ​ពីរោះ​ដូច​សម្លេង​ក្ងោក​ ​ដូច​សម្លេង​រាជហង្ស​ ​(​ឬ​)​ ​ពីរោះ​ដូច​សម្លេង​ករវិក​ ​សូរ​កម្រង​ទាំងនោះ​ ​មាន​ភាព​ពីរោះ​ ​ឮ​ហាក់ដូចជា​តូរ្យតន្ត្រី​ប្រកបដោយ​អង្គ​ ​៥​ ​ដែលគេ​ប្រគំ​ហើយ​ ​ទាំង​រថ​របស់​នាង​ ​ក៏​មាន​សភាព​ស្អាត​ល្អ​ ​មាន​អវយវៈ​ដ៏​វិចិត្រ​ហើយដោយ​កែវ​ផ្សេង​ៗ​ ​ដែល​ជាង​ចាត់ចែង​ហើយដោយ​ធាតុ​(​១​)​ ​ទាំងឡាយ​ ​មាន​ពណ៌​ផ្សេង​ៗ​ ​សម​ល្អ​
​(​១​)​ ​ដោយ​សម្ភារៈ​ ​មាន​ទ្រពង​ ​និង​ចន្ទោល​ជាដើម​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៧៩ | បន្ទាប់