​សំឡេង​គឹកកង​នៃ​គ្រឿងប្រដាប់​ទាំងឡាយ​នោះ​ ​ឮ​ដូច​តូរ្យតន្ត្រី​ប្រកបដោយ​អង្គ​ ​៥​ ​គ្រឿងប្រដាប់​ត្រចៀក​ ​ត្រូវ​ខ្យល់បក់​មក​ប៉ះ​ ​ក៏​កម្រើក​ដោយ​ខ្យល់​ ​សូរ​នៃ​គ្រឿងប្រដាប់​ត្រចៀក​ទាំងនោះ​ ​ឮ​ដូច​តូរ្យតន្ត្រី​ប្រកបដោយ​អង្គ​ ​៥​ ​កម្រងផ្កា​ណា​ឰ​ដ៏​សិរ្សៈ​របស់​នាង​ ​មាន​ក្លិនក្រអូប​ឈ្ងុយឈ្ងប់​ ​ជាទី​រីករាយ​នៃ​ចិត្ត​ ​(​ក្លិន​កម្រងផ្កា​នោះ​)​ ​រមែង​ផ្សាយ​ទៅ​សព្វ​ទិស​ ​ហាក់ដូច​ដើម​ឪឡោក​ ​នាង​តែង​ធុំក្លិន​ក្រអូប​នោះ​ ​តែងឃើញ​រូប​ដែល​មិនមែន​ជា​មនុស្ស​ ​ម្នាល​ទេវតា​ ​អាត្មា​សួរ​ហើយ​ ​នាង​ចូរ​ប្រាប់​ ​នេះ​ជា​ផល​នៃ​កម្ម​អី្វ​។​
 (​ទេវតា​ឆ្លើយ​ថា​)​ ​ខ្ញុំ​បាន​បង្អោន​នូវ​កម្រងផ្កា​អសោក​ ​មាន​រស្មី​ភ្លឺផ្លេក​ ​ប្រកបដោយ​ពណ៌​ ​និង​ក្លិន​ ​ចំពោះ​ព្រះពុទ្ធ​ ​ខ្ញុំ​បាន​ធ្វើ​នូវ​កុសលកម្ម​នោះ​ ​ដែល​ព្រះពុទ្ធ​ ​ទ្រង់​សរសើរ​ហើយ​ ​បាន​ប្រាសចាក​សេ​ចកី្ត​សោក​ ​បាន​ដល់​នូវ​សេ​ចកី្ត​សុខ​ ​មានចិត្ត​ត្រេកអរ​ព្រម​។​

​ចប់​ ​បារិច្ឆត្តក​វិមាន​ ​ទី១០​។​
​ឧទ្ទាន​


​និយាយ​អំពី​ឧឡារ​វិមាន​ ​១​ ​ឧ​ច្ឆុ​វិមាន​ ​១​ ​បល្លង្ក​វិមាន​ ​១​ ​លតា​វិមាន​ ​១​ ​គុតិ្តល​វិមាន​ ​១​ ​ទទ្ទល្ល​វិមាន​ ​១​ ​សេស​វតី​វិមាន​ ​១​ ​មល្លិកា​វិមាន​ ​១​ ​វិ​សា​លក្ខិ​វិមាន​ ​១​ ​បារិច្ឆត្តក​វិមាន​ ​១​ ​ព្រោះហេតុនោះ​ ​ទើប​ហៅថា​វគ្គ​។​

​ចប់​ ​បារិច្ឆត្តក​វគ្គ​ ​ទី៣​។​

ថយ | ទំព័រទី ៨៣ | បន្ទាប់