​ខ្ញុំ​បាន​ធ្វើកុសល​កម្ម​នោះ​ ​ដែល​ព្រះពុទ្ធ​ទ្រង់​សរសើរ​ហើយ​ ​បាន​ប្រាសចាក​សេ​ចកី្ត​សោក​ ​ដល់​នូវ​សេ​ចកី្ត​សុខ​ ​មិន​មាន​រោគ​ ​មានចិត្ត​ត្រេកអរ​ព្រម​។​

​ចប់​ ​មញ្ជិ​ដ្ឋ​កវិ​មាន​ ​ទី១​។​


​បភស្សរ​វិមាន​ ​ទី២​


 ​[​៤០​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​ម្នាល​ទេវតា​ល្អ​ ​មាន​ពន្លឺ​ ​មាន​ពណ៌​ប្រសើរ​ភ្លឺផ្លេក​ ​ស្លៀកសំពត់​មាន​ពណ៌ក្រហម​ស្រស់​ ​មាន​ឫទ្ធិ​ច្រើន​ ​មានខ្លួន​រុងរឿង​ហាក់ដូច​ប្រស់​ព្រំ​ដោយ​ខ្លឹមចន្ទន៍​ ​នាង​ជា​អី្វ​ ​មក​ថ្វាយបង្គំ​អាត្មា​ ​មួយទៀត​ ​បល្លង្ក​របស់​នាង​មានតម្លៃ​ច្រើន​ ​សឹង​វិចិត្រ​ដោយ​កែវ​ផ្សេង​ៗ​ ​ដ៏​រុងរឿង​ ​នាង​អង្គុយ​លើ​បល្លង្ក​ដ៏​រុងរឿង​ ​ដូច​ទេវរាជ​ ​(​ឋិតនៅ​)​ ​ក្នុង​នន្ទ​នវ័ន​ ​ម្នាលនាង​ដ៏​ចំរើន​ ​ក្នុង​កាលមុន​ ​នាង​បាន​ប្រព្រឹត្ត​សុចរិត​ដូចម្តេច​ ​នាង​សោយផលកម្ម​ដូចម្តេច​ ​ក្នុង​ទេវលោក​ ​ម្នាល​ទេវតា​ ​អាត្មា​សួរ​ហើយ​ ​នាង​ចូរ​ប្រាប់​ ​នេះ​ជា​ផល​នៃ​កម្ម​អី្វ​។​
 (​ទេវតា​ឆ្លើយ​ថា​)​ ​បពិត្រ​ព្រះ​ថេរៈ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះករុណា​ ​បាន​ប្រគេន​នូវ​ផ្កាម្លិះ​ ​និង​ស្ករអំពៅ​ដល់​លោកម្ចាស់​ ​កាល​និមន្ត​ទៅ​ដើម្បី​បិណ្ឌបាត​ ​
ថយ | ទំព័រទី ៨៥ | បន្ទាប់