​ចំណែក​ព្រះពុទ្ធ​ ​ព្រះអង្គ​មាន​ចម្មា​ដ៏​ភ្លឺ​ ​ប្រាកដ​ស្មើដោយ​មាស​ព្រះអង្គ​បាន​សំដែង​សមុទយសច្ច​ ​និង​ទុក្ខសច្ច​ជា​របស់​មិន​ទៀង​ផង​ ​បាន​សំដែង​ទុក្ខនិរោធ​សច្ច​ ​ជា​អសង្ខតធម៌​ផង​ ​មគ្គសច្ច​ផង​ដល់​ខ្ញុំ​ ​ជាហេតុ​ឲ្យ​ខ្ញុំ​បាន​ត្រាស់​ដឹង​ ​ខ្ញុំ​ជា​ស្ត្រី​មាន​អាយុ​តិច​ ​ធ្វើ​មរណកាល​ ​ច្យុត​មក​កើត​ក្នុង​ពួក​ទេវតា​ជាន់​តាវត្តឹង្ស​ ​ជា​ស្ត្រី​មានយស​ ​ជាប​ជា​បតី​ ​គឺ​ប្រពន្ធ​មួយ​របស់​សក្កទេវរាជ​ ​ឈ្មោះ​នា​ងយ​សុត្ត​រា​ ​ល្បី​ឮ​ទៅ​សព្វ​ទិស​ទាំងឡាយ​។​

​ចប់​ ​នាគ​វិមាន​ ​ទី៣​។​


​អ​លោម​វិមាន​ ​ទី៤​


 [​៤២​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​ម្នាល​ទេវតា​ ​នាង​មាន​សម្បុរ​រុងរឿង​ ​ញុំាង​ទិស​ទាំងពួង​ឲ្យ​ភ្លឺច្បាស់​ ​ដូច​ផ្កាយព្រឹក​ ​សម្បុរ​របស់​នាង​ប្រាកដ​ដូច្នោះ​ ​តើ​ ​(​សម្រេច​)​ ​ដោយ​បុណ្យ​ដូចម្តេច​។​បេ​។​ ​ទាំង​សម្បុរ​របស់​នាង​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​
 ទេវតា​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​។​បេ​។​ ​ផល​នៃ​កម្ម​នេះ​ថា​
ថយ | ទំព័រទី ៨៨ | បន្ទាប់