​ព្រោះហេតុនោះ​ ​បុគ្គល​អ្នក​ប្រាថ្នា​នូវ​គុណ​ ​គឺ​សេចកី្តល្អ​ ​ដល់​ខ្លួន​ ​ប្រាថ្នា​នូវ​ភាព​នៃ​ផល​ដ៏​ធំ​ ​គប្បី​ឲ្យ​នូវ​អាសនៈ​ដល់​ព្រះ​ខីណាស្រព​ ​ដែល​ទ្រទ្រង់នូវ​សរីរៈ​ ​ជាទីបំផុត​ចុះ​។​

​ចប់​ ​កុញ្ជរ​វិមាន​ ​ទី៥​។​


​នាវា​វិមាន​ ​ទី៦​


 [​៦​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​ម្នាល​នារី​ ​នាង​ឡើង​ឋិតនៅ​លើ​ទូក​ ​ដែល​មាន​ដំបូល​ជា​វិការៈ​នៃ​មាស​ ​ហើយ​ចុះ​កាន់​ស្រះ​បោក្ខរណី​ ​កាច់​ផ្កាឈូក​ដោយដៃ​ ​ផ្ទះ​មាន​កំពូល​ទាំងឡាយ​ ​ជា​លំនៅ​របស់​នាង​ ​ដូចជា​គេ​វាស់​ដោយ​ចំណែក​ដែល​ចែក​ ​(​ស្មើគ្នា​)​ ​ភ្លឺរុងរឿង​ដោយ​ជុំវិញ​ក្នុង​ទិស​ទាំង​ ​៤​ ​នាង​មាន​សម្បុរ​បែប​នោះ​ ​ដោយ​ហេ​តុ​អី្វ​ ​ផល​សម្រេច​ដល់​នាង​ក្នុង​ទីនេះ​ផង​ ​ភោគៈ​ទាំងឡាយ​ណា​នីមួយ​ដែល​ជាទី​គាប់ចិត្ត​ ​ភោគៈ​ទាំងនោះ​ក៏​កើតឡើង​ដល់​នាង​ផង​ ​តើ​ដោយ​ហេ​តុ​អី្វ​
 ម្នាល​ទេវធីតា​ ​មាន​អានុភាព​ច្រើន​ ​អាត្មា​សូម​សួរ​នាង​ ​នាង​កាលដែល​កើតជា​មនុស្ស​ ​បាន​ធ្វើ​បុ​ណ្យ​អី្វ​ ​នាង​មាន​អានុភាព​រុងរឿង​យ៉ាងនេះ​ ​ទាំង​សម្បុរ​របស់​នាង​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​ ​តើ​ដោយ​ហេ​តុ​អី្វ​។​
 ទេវតា​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​ ​លុះ​ព្រះ​មោគ្គល្លាន​សួរ​ប្រស្នា​ហើយ​ ​ក៏​ដោះស្រាយ​នូវ​ផល​នៃ​កម្ម​នេះ​ថា​
ថយ | ទំព័រទី ៩ | បន្ទាប់