​ខ្ញុំ​មានចិត្ត​ជ្រះថ្លា​ ​ចំពោះ​ព្រះពុទ្ធ​អ្នក​ទៀងត្រង់​ ​បាន​ប្រគេន​វត្ថុ​លាយ​ច្រឡំ​ដោយ​ដីប្លី​ ​ខ្ទឹម​មើម​ ​និង​វត្ថុ​មាន​ក្លិនប្រហើរ​ ​នារី​ណា​មាន​អវយវៈ​ល្អ​សព្វ​ ​មាន​រូប​មិន​ថោកថយ​ ​គួរ​មើល​របស់​ភស្តា​ ​គប្បី​ធ្វើជា​អគ្គមហេសី​នៃ​ស្តេច​ចក្រ​ព​តិ្ត​ ​នារី​នោះ​ ​មិនដល់​ចំណិត​ទី​ ​១​ ​នៃ​ចំណែក​ដែលគេ​ចែក​ជា​ ​១៦​ ​អស់​វារៈ​ ​១៦​ ​ដង​ ​នៃ​ការ​ឲ្យទឹក​បបរ​នេះ​ឡើយ​ ​មាស​ឆ្តោ​រ​ ​១០០​ ​សេះ​ ​១០០​ ​រថ​ទឹម​ដោយ​មេសេះ​អស្សតរ​ ​១០០​ ​កញ្ញា​ ​១​ ​សែន​ ​ដែល​ពាក់​កុណ្ឌល​កែវមណី​ ​ក៏​មិនដល់​ចំណិត​ទី​ ​១​ ​នៃ​ចំណែក​ដែលគេ​ចែក​ជា​ ​១៦​ ​អស់​វារៈ​ ​១៦​ ​ដង​នៃ​ការ​ឲ្យទឹក​បបរ​នេះ​ឡើយ​ ​ពួក​ដំរី​ដែល​កើត​ក្នុង​ប្រទេស​ឈ្មោះ​ហិមវន្ត​ចំនួន​ ​១០០​ ​មាន​ភ្លុក​ ​ង​ ​ដូច​ចន្ទោ​រថ​ ​ចំរើន​ដោយ​កំឡាំង​ ​និង​សន្ទុះ​ ​និង​ការ​ប្រឹងប្រែង​ ​មាន​ខ្សែ​ដង្គន់​ជា​វិការៈ​នៃ​មាស​ ​មាន​គ្រឿងប្រដាប់​សម្រេច​ដោយ​មាស​ ​ក៏​មិនដល់​ចំណិត​ទី​ ​១​ ​នៃ​ចំណែក​ដែលគេ​ចែក​ជា​ ​១៦​ ​អស់​វារៈ​ ​១៦​ ​ដង​ ​នៃ​ការ​ឲ្យទឹក​បបរ​នេះ​ឡើយ​ ​បុគ្គល​ណា​ ​ក្នុង​លោក​នេះ​ ​គប្បី​ធ្វើ​នូវ​ភាព​នៃ​ខ្លួន​ជាធំ​ ​ក្នុង​ទី្វ​បទាំង​ ​៤​ ​បុគ្គល​នោះ​ ​ក៏​នៅតែ​មិនទាន់​ដល់​ចំណិត​ទី​ ​១​ ​នៃ​ចំណែក​ដែលគេ​ចែក​ជា​ ​១៦​ ​អស់​វារៈ​ ​១៦​ ​ដង​ ​នៃ​ការ​ឲ្យទឹក​បបរ​នេះ​ឡើយ​។​

​ចង់​ ​កញ្ជិ​ក​ទាយិកា​វិមាន​ ​ទី៥​។​

ថយ | ទំព័រទី ៩០ | បន្ទាប់