​ព្រោះ​ឃើញ​នូវ​ផ្ទះ​ ​គឺ​វិហារ​ ​ជាទីស្រឡាញ់​នេះ​ ​ទើប​វិមាន​ដែល​ខ្ញុំ​បាន​ហើយ​ ​ដោយ​អនុមោទនា​ដ៏​បរិសុទ្ធ​នោះ​ឯង​ ​ជា​វត្ថុ​អស្ចារ្យ​ ​គួរ​រមិលមើល​ ​ក៏​ខ្ពស់ទៅ​ឰដ៏​អាកាស​ ​អស់​ ​១៦​ ​យោជន៍​ជុំវិញ​ ​ដោយ​បុញ្ញឫទ្ធិ​នៃ​ខ្ញុំ​
 ផ្ទះ​កំពូល​ ​ជា​លំនៅ​របស់ខ្ញុំ​ ​ដូច​គេ​ចែក​ដោយ​ចំណែក​ស្មើគ្នា​ ​រុងរឿង​ភ្លឺ​ទួទៅ​អស់​ ​១០០​ ​យោជន៍​ជុំវិញ​ ​ឯ​ស្រះ​បោក្ខរណី​ទាំងឡាយ​របស់ខ្ញុំ​ក្នុង​ទីនេះ​ ​ដែល​ពួក​ត្រី​ទិព្វ​នៅ​អាស្រ័យ​ហើយ​ ​មាន​ទឹក​រង​ថ្លា​ ​ក្រាល​ដោយ​ខ្សាច់មាស​ ​ដេរដាស​ដោយ​ឈូ​ក​ផ្សេង​ៗ​ ​ឆ្លូក​ដោយ​ឈូកស​ទាំងឡាយ​ ​មាន​ក្លិនក្រអូប​ ​ជាទី​គាប់ចិត្ត​ ​ដែល​ខ្យល់បក់​ផ្សាយ​ទៅ​ ​ដើម​ព្រីង​ ​ខ្នុរ​ ​ត្នោត​ ​ដូង​ ​ព្រៃ​ ​និង​ឈើ​ផ្សេង​ទាំងឡាយ​ ​ដុះ​ជិត​លំនៅ​ខាងក្នុង​ ​មិនបាច់​ដាំ​ឡើយ​ ​(​វិមាន​នោះ​)​ ​សឹង​រងំ​ដោយ​តូរ្យតន្ត្រី​ផ្សេង​ៗ​ ​គឹកកង​ដោយ​ពួក​ស្ត្រី​អប្សរ​ ​ទោះ​ជន​ណា​ឃើញ​ខ្ញុំ​ក្នុង​ការ​យល់​សបិ្ត​ ​ជន​នោះ​ឯង​ ​គង់​ត្រេកអរ​ ​វិមាន​បែបនេះ​ ​ជាទី​អស្ចារ្យ​ ​គួរ​រមិលមើល​ ​ភ្លឺ​ព្រោងព្រាត​ដោយសព្វគ្រប់​ ​កើតឡើង​ដោយ​បុញ្ញកម្ម​ទាំងឡាយ​របស់ខ្ញុំ​ ​បុគ្គល​គួរ​ធ្វើ​នូវ​បុណ្យ​ទាំងឡាយ​។​
ថយ | ទំព័រទី ៩២ | បន្ទាប់