សង្ឃគតាទក្ខិណាទាននោះ ដែលបុគ្គលដំកល់ទុកល្អហើយ ជាទានមានផលច្រើន ដែលព្រះពុទ្ធទ្រង់ជ្រាបច្បាស់នូវលោក ទ្រង់ត្រាស់សរសើរហើយថា ជនទាំងឡាយណា កាលរឭករឿយៗ នូវបុណ្យប្រាកដដូច្នោះ រមែងកើតសេចកី្តត្រេកអរ ត្រាច់រង្គាត់ទៅក្នុងលោក ជនទាំងនោះ កំចាត់បង់នូវមន្ទិល គឺសេចកី្តកំណាញ់ ព្រមទាំងឫស ជាអ្នកមិនមានគេតិះដៀលបាន រមែងទៅកាន់ឋានសួគ៌។
[៤៥] (ព្រះមោគ្គល្លានសួរថា) មានសម្បុរដ៏រុងរឿង។បេ។ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស។ ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ ផលនៃកម្មនេះថា
ខ្ញុំបានប្រគេនូវផ្ការាជព្រឹក្សមួយបាច់ ដល់ភិក្ខុកាលនិមន្តទៅបិណ្ឌបាត ក្នុងនគរដ៏ប្រសើរ មានផែនដីខ្ពស់ ឈ្មោះបណ្ណកតៈ ជាក្រុងគួរត្រេកអរនៃពួកជន អ្នកនៅក្នុងដែនឯសិកៈ
ចប់ វិហារវិមាន ទី៦។
ចប់ ភាណវារៈ ទី២
ចតុរិត្ថីវិមាន ទី៧