ដោយបុញ្ញកម្មនោះ ទើបខ្ញុំមានព្រៃស្វាយគួរសប្បាយ មានប្រាសាទខ្ពស់ធំទូលាយ ក្នុងព្រៃស្វាយនោះ សឹងរងំដោយតូរ្យតន្ត្រីផ្សេងៗ គឹកកងដោយពួកស្រីអប្សរ ទាំងប្រទីបជ្វាលាដ៏ធំ ជាវិការៈនៃមាស មានពួកឈើផ្លែចេញជាសំពត់ព័ទ្ធជុំវិញ ភ្លឺរុងរឿង ក្នុងប្រាសាទនោះជានិច្ច សម្បុររបស់ខ្ញុំប្រាកដដូច្នោះ សម្រេចដោយបុណ្យនោះ។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។
[៤៧] (ទេវរាជសួរថា) ម្នាលនាងដ៏ចំរើន មានសំពត់លឿង មានទង់លឿង ស្អិតស្អាងដោយគ្រឿងប្រដាប់មានពណ៌លឿង មានអវយវៈលាបដោយខ្លឹមចន្ទន៍លឿង ទ្រទ្រង់ផ្កាឧប្បលលឿង មានប្រាសាទ និងទីដេកលឿង មានទីអង្គុយលឿង មានភោជនលឿង មានឆ័ត្រលឿង មានរថលឿង មានស៊ែលឿង មានផ្លិតលឿង នាងបានធ្វើអំពើដូចម្តេច ក្នុងភពជារបស់មនុស្សក្នុងកាលមុន ម្នាលទេវតា យើងសួរហើយ នាងចូរប្រាប់ នេះជាផលនៃកម្មអី្វ។
(ទេវធីតាឆ្លើយថា) បពិត្រព្រះអង្គដ៏ចំរើន វល្លិ៍ឈ្មោះកោសាតកី (វល្លិ៍ននោងព្រៃ) ជាជាតិវល្លិ៍ល្វីង ដែលគេមិនត្រូវការ
ចប់ អម្ពវិមាន ទី៨។
បីតវិមាន ទី៩