បាត្រទាំងឡាយ តែងធ្លាក់បែក សង្ឃាដីទាំងឡាយ តែងតែរហែកដាច់ដាច ក្នុងនិវេសន៍របស់ព្រះអង្គ។ ម្យ៉ាងទៀត ពួកសមណៈដទៃ មានក្បាលសំយុងចុះ រមែងធ្លាក់ចុះដោយជើងទាំងឡាយ ពោលគឺជើង (របស់ព្រះអង្គ) កាលបើព្រះអង្គ បៀតបៀននូវបព្វជិតប្រាកដដូច្នោះហើយ ពួកសមណៈរមែងដល់នូវអំពើដែលព្រះអង្គធើ្វ។ ព្រះអង្គមិនដែលឲ្យប្រេងសូម្បីដោយចុងស្បូវផង មិនប្រាប់ផ្លូវ ដល់អ្នកវង្វេងផ្លូវផង ព្រះអង្គសមាទាន កាន់យកតែអាជ្ញា របស់មនុស្សអន្ធពាលដោយព្រះអង្គឯង បុគ្គលបែបហ្នឹងឈ្មោះថា កំណាញ់ស្វិតស្វាញ ជាអ្នកមិនសង្រួម។ កាលបើយ៉ាងហ្នឹង តើព្រះអង្គ ឃើញនូវហេតុអ្វី តាមដោយហេតុអ្វី បានជាព្រះអង្គធ្វើនូវការចែករំលែកជាមួយនឹងអាត្មាភាព។
(ស្ដេចត្រាស់ថា) បពិត្រលោកដ៏ចំរើន លោកពោលពាក្យណា ខ្ញុំក៏ទទួលស្ដាប់នូវពាក្យនោះ។
(ព្រះថេរៈតបថា) ព្រះអង្គធ្វើពួកសមណព្រាហ្មណ៍ឲ្យវង្វេងហើយ។
(ស្ដេចត្រាស់ថា) បពិត្រលោកដ៏ចំរើន ខ្ញុំជាបុគ្គលត្រូវការនឹងលេង មិនមានចិត្តប្រទូស្ដឡើយ ខ្ញុំធ្វើអំពើអាក្រក់នេះមែនហើយ