ខ្ញុំបានលើកដើមដៃខាងស្ដាំ (បង្ហាញលំនៅនៃអសយ្ហមហាសេដ្ឋី ដល់ជនទាំងនោះ) ថា សេចក្ដីចំរើន ចូរមានដល់អ្នកទាំងឡាយចុះ អ្នកទាំងឡាយ ចូរនាំគ្នាទៅក្នុងទីនុ៎ះចុះ អសយ្ហមហាសេដ្ឋី តែងឲ្យទានក្នុងទីនុ៎ះ ដៃរបស់ខ្ញុំ អាចឲ្យសម្រេចសេចក្ដីប្រាថ្នាបានដោយហេតុនោះ ដៃរបស់ខ្ញុំ ទើបបញ្ចេញនូវរសផ្អែមបាន ដោយហេតុនោះ បុណ្យ ក៏សម្រេចក្នុងដៃរបស់ខ្ញុំ ដោយការប្រព្រឹត្តិដ៏ប្រសើរនោះ។
បានឮថា អ្នកមិនដែលឲ្យទាន ដល់ជនណាមួយដោយដៃទាំងឡាយរបស់ខ្លួនទេ គ្រាន់តែអនុមោទនាទានរបស់បុគ្គលដទៃ ហើយលើកដៃចង្អុលប្រាប់ផ្លូវប៉ុណ្ណោះ។
ដៃរបស់ខ្ញុំ អាចឲ្យសម្រេចសេចក្ដីប្រាថ្នា ដោយហេតុនោះ ដៃរបស់ខ្ញុំ ទើបបញ្ចេញនូវរសផ្អែមបាន ដោយហេតុនោះ បុណ្យក៏សម្រេចក្នុងដៃរបស់ខ្ញុំ ដោយការប្រព្រឹត្តិដ៏ប្រសើរនោះ។
បពិត្រលោកដ៏ចំរើន អសយ្ហមហាសេដ្ឋីនោះ ជាអ្នកមានចិត្តជ្រះថ្លា ហើយបានឲ្យនូវទាន ដោយដៃខ្លួនឯង លុះសេដ្ឋីនោះ លះបង់នូវអត្តភាពជាមនុស្ស ហើយទៅទិសណា។
ខ្ញុំក៏មិនដឹងនូវដំណើរទៅ ឬមក នៃអសយ្ហមហាសេដ្ឋី ជាអ្នកអត់ធន់ ដែលមានរស្មីផ្សាយចេញអំពីកាយឡើយ តែខ្ញុំឮថា អសយ្ហមហាសេដ្ឋី ទៅកើតជាមួយនឹងព្រះឥន្រ្ទក្នុងសំណាក់នៃស្ដេចវេស្សវ័ណ។