​បុរស​កាល​ឲ្យ​ទាន​ ​បាយ​ ​ទឹក​ ​ខាទ​នីយៈ​ ​សំពត់​ ​និង​សេនាសនៈ​ ​តើ​គប្បី​ធ្វើ​ ​(​ទាន​នោះ​)​ ​ឲ្យ​សម្រេច​ដល់​បុគ្គល​ដទៃ​ ​ដូចម្ដេច​។​ ​
 ខ្ញុំ​ទៅ​អំពី​ទីនេះ​ ​ដល់ទៅ​ទ្វារ​កន​គរ​ហើយ​ ​នឹង​ដំ​កល់​នូវ​ទាន​ ​ជាទី​នាំមក​នូវ​សេចក្ដីសុខ​ដល់​ខ្ញុំ​ដោយពិត​។​ ​ខ្ញុំ​នឹង​ឲ្យបាយ​ ​ទឹក​ ​សំពត់​ ​គ្រឿង​សេនាសនៈ​ ​អណ្ដូងទឹក​ ​ទឹក​សំរាប់​ផឹក​ ​និង​សង់ស្ពាន​ក្នុង​ផ្លូវលំ​បា​ក​ទៅ​។​ ​
 មែនពិត​ ​លុះ​អង្កុរៈ​នោះ​ ​ត្រឡប់​អំពី​ទីនោះ​ ​មកដល់​ទ្វារ​កន​គរ​ហើយ​ ​ក៏បាន​ដំ​កល់​នូវ​ទាន​នោះ​ ​ជាទី​នាំមក​នូវ​សេចក្ដីសុខ​។​ ​បាន​ឲ្យបាយ​ ​ទឹក​ ​សំពត់​ ​គ្រឿង​សេនាសនៈ​ ​អណ្ដូងទឹក​ ​និង​ពាងទឹក​សំរាប់​ផឹក​ ​ដោយចិត្ត​ជ្រះថ្លា​។​ ​អ្នកណា​ឃ្លាន​ ​អ្នកណា​ស្រេក​ ​អ្នកណា​នឹង​ស្លៀកដណ្ដប់​សំពត់​ ​អ្នកណា​លំបាក​ដោយ​យាន​ ​ចូរ​ទឹម​ពាហនៈ​ ​បរ​អំពី​ទីនេះ​ទៅចុះ​។​ ​អ្នកណា​ចង់បាន​ឆ័ត្រ​ ​ចង់បាន​គ្រឿងក្រអូប​ ​ចង់បាន​កម្រងផ្កា​ ​ចង់បាន​ស្បែកជើង​ ​ចូរ​យក​ទៅចុះ​ ​ពួក​ជាងកាត់សក់​ ​ពួក​អ្នកធ្វើបាយ​ ​និង​ពួក​អ្នក​ក្រងផ្កា​ ​តែង​ស្រែក​ឃោសនា​ក្នុង​លំនៅ​នៃ​អង្កុរៈ​ ​ទាំង​ពេលព្រឹក​ ​ទាំង​ពេលល្ងាច​សព្វ​ ​ៗ​ ​កាល​ ​ក្នុង​ទីនោះ​ដូច្នេះ​។​ ​
 ជន​តែង​ដឹង​នូវ​ខ្ញុំ​ថា​ ​អង្កុរៈ​ដេក​ជា​សុខ​ ​ម្នាល​សិន្ធុ​ក​មាណព​ ​តែ​ខ្ញុំ​ដេក​ជា​ទុក្ខ​ ​ព្រោះ​មិនឃើញ​ពួក​យាចក​។​ ​
ថយ | ទំព័រទី ៥០ | បន្ទាប់