ឱហ្ន៎ អាត្មាអញគប្បីឲ្យនូវទាន ព្រោះថា សប្បុរសទាំងឡាយអ្នកមានចិត្តស្ងប់រម្ងាប់ហើយ គប្បីគប់រកនូវអាត្មាអញ អាត្មាអញ ញុំាងពួកវណិព្វកៈទាំងពួង ឲ្យឆ្អែតស្កប់ស្កល់ ដូចមហាមេឃ ញុំាងទីទាបឲ្យពេញដូច្នោះ។
សម្បុរមុខរបស់បុគ្គលណាជ្រះថ្លា ព្រោះឃើញនូវយាចកទាំងឡាយ បុគ្គលនោះ លុះឲ្យហើយ រមែងមានចិត្តត្រេកអរ នោះជាសុខរបស់បុគ្គលអ្នកគ្រប់គ្រងផ្ទះ។ សម្បុរមុខរបស់បុគ្គលណា ជ្រះថ្លា ព្រោះឃើញនូវយាចកទាំងឡាយ បុគ្គលនោះ លុះឲ្យរួចហើយ រមែងមានចិត្តត្រេកអរ នេះជាការបរិបូរនៃយ័ញ្ញ។ បុគ្គលមុននឹងឲ្យទាន ក៏មានចិត្តស្អាត កំពុងឲ្យ ក៏ញ៉ាំងចិត្តឲ្យជ្រះថ្លា លុះឲ្យរួចហើយ មានចិត្តត្រេកអរ នេះជាការបរិបូរនៃយ័ញ្ញ។ បុគ្គលតែងឲ្យភោជនជានិច្ចដល់ជន អ្នកប្រាថ្នាបុណ្យ ក្នុងលំនៅនៃអង្កុរៈ អស់ ៦ ហ្មឺនដឹក។ ពួកអ្នកធ្វើបាយចំនួនបីពាន់ (៣០០០) នាក់ ប្រដាប់នូវកណ្ឌលដ៏វិចិត្រ ដោយកែវមណី ជាអ្នកខ្វល់ខ្វាយនូវបុណ្យក្នុងការឲ្យទាន តែងអាស្រ័យចិញ្ចឹមជីវិតនឹងអង្កុរៈ។