​ពួក​បុរស​ចំនួន​ប្រាំមួយ​ហ្មឺន​ ​(​៦០,០០០​)​ ​នាក់​ ​ប្រដាប់​នូវ​ក​ណ្ឌល​ដ៏​វិចិត្រ​ដោយ​កែវមណី​ ​ជា​មាណព​ ​តែង​ពុះឧស​ក្នុង​មហាទាន​នៃ​អង្កុរៈ​។​ ​ពួក​ស្ត្រី​ចំនួន​មួយ​ហ្មឺន​ប្រាំមួយ​ពាន់​ ​(​១៦០០០​)​ ​នាក់​ ​ប្រដាប់​នូវ​គ្រឿងអលង្ការ​ទាំងពួង​ ​ជានា​រី​អ្នកចាត់ចែង​ប្រមូល​នូវ​ភណ្ឌៈ​ ​ក្នុង​មហាទាន​នៃ​អង្កុរៈ​ ​ពួក​ស្ត្រី​ចំនួន​មួយ​ហ្មឺន​ប្រាំមួយ​ពាន់​ ​(​១៦០០០​)​ ​នាក់​ ​ប្រដាប់​នូវ​គ្រឿងអលង្ការ​ទាំងពួង​ ​ជា​អ្នក​កាន់​នូវ​វែក​ ​ហើយ​ចូល​ទៅ​ឈរ​នៅ​ ​(​នា​បរិវេណ​)​ ​ក្នុង​មហាទាន​នៃ​អង្កុរៈ​។​ ​អ្នក​ចូរ​ឲ្យ​ទាន​ច្រើន​ ​ដល់​ជន​ច្រើន​ ​ម្នាលនាង​ក្សត្រី​ ​នាង​ចូរ​ឲ្យ​ទាន​អស់កាលដ៏យូរ​ចុះ​ ​ធ្វើ​នូវ​សេចក្តី​កោតក្រែង​ដោយ​គោរព​ផង​ ​ដោយដៃ​ផង​ ​ឲ្យ​រឿយ​ៗ​ ​ចុះ​។​ ​អង្កុរៈ​បាន​ញ៉ាំង​មហាទាន​ឲ្យ​ប្រព្រឹត្តទៅ​អស់​ខែ​ទាំងឡាយ​ជាច្រើន​ផង​ ​អស់​ប័ក្ខ​ទាំងឡាយ​ជាច្រើន​ផង​ ​អស់​រដូវ​ ​និង​ឆ្នាំ​ទាំងឡាយ​ជាច្រើន​ផង​ ​ក្នុង​ចន្លោះ​នៃ​កាល​ដ៏​វែងឆ្ងាយ​។​ ​អង្កុរៈ​ ​បាន​ឲ្យ​ទាន​យ៉ាងនេះ​ផង​ ​បូជា​យ៉ាងនេះ​ផង​ ​អស់​ចន្លោះ​នៃ​កាល​ដ៏​វែង​ ​អង្កុរៈ​នោះ​ ​លុះ​លះបង់​រាងកាយ​ជា​មនុស្ស​នេះ​ទៅ​ ​ក៏បាន​ទៅ​កើតជា​ទេវតា​ក្នុង​ជាន់​តាវត្តឹង្ស​។​ ​ឥន្ទ​កៈ​ ​បាន​ឲ្យ​នូវ​ចង្ហាន់​មួយ​វែក​ដល់​ព្រះ​អនុ​រុទ្ធ​ ​ឥន្ទ​កៈ​នោះ​ ​លុះ​លះបង់​រាងកាយ​ជា​មនុស្ស​នេះ​ទៅ​ ​ក៏បាន​ទៅ​កើតជា​ទេវតា​ក្នុង​ជាន់​តាវត្តឹង្ស​ដែរ​។​ ​ឥន្ទ​កៈ​ ​ជា​អ្នក​រុងរឿង​ជាង​អង្កុរៈ​ដោយ​ឋានៈ​ ​១០​ ​យ៉ាង​ ​គឺ​រូប​ ​១​ ​សំឡេង​ ​១​ ​រស​ ​១​ ​ក្លិន​ ​១​ ​ផោដ្ឋព្វ​ដ៏​ជាទី​តម្រេក​នៃ​ចិត្ត​ ​១​ ​អាយុ​ ​១​ ​យស​ ​១​ ​សម្បុរ​ ​១​ ​សេចក្តី​សុខ​ ​១​ ​ភាវៈ​ជាធំ​ ​១​ ​ឥន្ទ​ក​ទេវបុត្រ​ ​រុងរឿង​ជាង​អង្កុរ​ទេវបុត្រ​ ​ដោយ​ភាពជា​ធំ​ ​(​យ៉ាងនេះ​)​។​
ថយ | ទំព័រទី ៥៣ | បន្ទាប់