អ្នកចូរធ្វើទុកក្នុងចិត្តថា យើងមិនចង់ប្រាប់ទេ តែជាមនុស្សមានពាក្យគួរជឿបានដូច្នេះហើយសួរខ្ញុំចុះ តាមសេចក្ដីពិតដែលអាច (នឹងប្រាប់បាន)។
(ស្ដេចលិច្ឆវីត្រាស់ថា) យើងឃើញនូវហេតុណាមួយដោយចក្ខុ យើងត្រូវជឿហេតុនោះទាំងអស់ ប្រសិនបើយើងឃើញហើយ យើងមិនជឿហេតុនោះទេ ម្នាលយក្ខ អ្នកត្រូវធ្វើនិយស្សកម្ម (ការបន្ថយយស) ដល់យើងចុះ។
(ប្រេតតបថា) ពាក្យប្ដេជ្ញានុ៎ះ ជាពាក្យប្ដេជ្ញាដ៏ពិតរបស់ព្រះអង្គចុះ បើព្រះអង្គត្រូវការចង់ដឹង មានហ្ឫទ័យមិនប្រទូស្ដ ស្ដាប់ធម៌ណា ជាធម៌ដែលព្រះអង្គធ្លាប់ស្ដាប់ហើយក្ដី មិនធ្លាប់ស្ដាប់ហើយក្ដី លុះព្រះអង្គស្ដាប់ធម៌នោះហើយ ចូរបាននូវសេចក្ដីជ្រះថ្លា កាលបើខ្ញុំដឹងយ៉ាងណា នឹងក្រាបទូលនូវហេតុនោះទាំងអស់។
(ស្ដេចលិច្ឆវីសួរថា) អ្នកមានសេះសប្រដាប់ហើយ ហើយចូលទៅក្នុងទីជិតនៃបុរស ដែលគេដោតដោយឈើអណ្ដោត ឯយានជំនិះនេះ ជារបស់អស្ចារ្យ គួររមិលមើល នេះជាផលនៃកម្មអ្វី។
(ប្រេតតបថា) មានជង្ហុក ១ ត្រង់ផ្លូវរអិលនៅកណ្ដាលក្រុងវេសាលីនោះ