សុត្តន្ត​បិដក​
​ខុទ្ទកនិកាយ​ ​បេតវត្ថុ​
​បញ្ច​ម​ភាគ​


​សូម​នមស្ការ​ព្រះមានព្រះភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​នោះ​។​

​ឧរគ​វគ្គ​ ​ទី១​
​រឿង​ខេ​ត្តូ​បមា​ប្រេត​ ​ទី១​

 ​[​១​]​ ​ពួក​ព្រះអរហន្ត​ ​ដូច​ស្រែ​ ​ពួក​ទាយក​ ​ដូច​អ្នក​ភ្ជួរ​រាស់​ ​ទេយ្យធម៌​ ​ដូច​ពូជ​ ​ផល​ ​តែង​កើតមក​អំពី​ព្រះអរហន្ត​ ​និង​ទាយក​ ​និង​ទេយ្យធម៌​នុ៎ះ​ ​ឯ​ពូជ​ ​និង​ការភ្ជួររាស់​ ​និង​ស្រែ​នុ៎ះ​ ​តែង​មានដល់​ពួក​ប្រេត​ទាំងឡាយ​ផង​ ​ដល់​ទាយក​ផង​ ​ប្រេត​ទាំងឡាយ​ ​តែង​បរិភោគ​នូវ​ផល​នៃ​ទាន​នោះ​ ​ទាយក​អ្នកឲ្យ​ទាន​ ​តែង​ចំរើន​ដោយ​បុណ្យ​ ​ក្នុង​លោក​នេះ​ ​បុគ្គល​ធ្វើកុសល​ហើយ​ ​គួរតែ​បូជា​ចំពោះ​ប្រេត​ទាំងឡាយ​ ​ព្រោះថា​បុគ្គល​ធ្វើកុសល​កម្ម​ដ៏​ចំរើន​ ​រមែង​ទៅកាន់​ឋានសួគ៌​។​ ​

​ចប់​ ​រឿង​ខេ​ត្តូ​បមា​ប្រេត​ ​ទី១​។​

ទំព័រទី ១ | បន្ទាប់