​ម្នាល​មាណព​ ​យើង​លែង​សោយសោក​ ​លែង​យំ​ហើយ​ ​ព្រោះ​បាន​ស្ដាប់​វាចា​របស់​អ្នក​ ​ជន​ទាំងឡាយ​ណា​ ​ប្រកបដោយ​បញ្ញា​ ​ជា​អ្នក​អនុគ្រោះ​ ​ជន​ទាំងនោះ​ ​តែង​ធ្វើ​យ៉ាងនេះ​ ​ដូចជា​សុជាត​មាណព​ ​បាន​ញុំាង​បិតា​ឲ្យ​ត្រឡប់​ចាក​សេចក្ដីសោក​ដូច្នោះ​។​ ​

​ចប់​ ​រឿង​គោណ​ប្រេត​ ​ទី៨​។​


​រឿង​មហា​បេ​សកា​រប្រេ​ត​ ​ទី៩​


 [​៩​]​ ​(​ភិក្ខុ​សួរ​ថា​)​ ​នារី​ណា​ ​មាន​ខ្ទុះ​ ​និង​ឈាម​ជា​អាហារ​សព្វកាល​ ​នារី​នេះ​ ​តែង​បរិភោគ​លាមក​ផង​ ​មូត្រ​ផង​ ​ឈាម​ផង​ ​ខ្ទុះ​ផង​ ​នេះ​ជា​វិបាក​នៃ​កម្ម​អ្វី​ ​នារី​នេះ​ ​បាន​ធ្វើអំពើ​ដូចម្ដេច​ហ្ន៎​ ​សំពត់​ទាំងឡាយ​ថ្មី​ ​ៗ​ ​ផង​ ​ល្អ​ ​ៗ​ ​ផង​ ​មានសាច់​ទន់​ផង​ ​បរិសុទ្ធ​ផង​ ​ប្រកបដោយ​រោម​ផង​ ​គេ​បាន​ឲ្យ​ដល់​នារី​នេះ​ហើយ​ ​ក៏​ប្រាកដ​ដូចជា​លោហៈ​ទៅវិញ​ ​ចុះ​នារី​នេះ​បាន​ធ្វើអំពើ​ដូចម្ដេច​។​
 (​ទេវតា​ប្រាប់​ថា​)​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​នារី​នេះ​ ​ជា​ភរិយា​របស់ខ្ញុំ​ ​ជា​ស្រី​មិនដែល​ឲ្យ​វត្ថុ​អ្វី​ ​ដល់​អ្នកណាមួយ​ឡើយ​ ​ជា​ស្រី​កំណាញ់ស្វិត​ស្វាញ​ ​តែង​ជេរប្រទេច​ផ្ដាសា​នូវ​ខ្ញុំ​ ​ដែល​កំពុង​ឲ្យ​ទាន​ដល់​សមណព្រាហ្មណ៍​ទាំងឡាយ​ថា​ ​
ថយ | ទំព័រទី ១១ | បន្ទាប់