​ខ្ញុំ​ត្រេកអរ​ចំពោះតែ​ប្រពន្ធ​របស់​ខ្លួន​។​ ​ខ្ញុំ​សមាទាន​នូវ​ឧបោសថសីល​ដ៏​ឧត្តម​ ​ប្រកបដោយ​អង្គ​ ​៨​ ​ប្រការ​ ​ដ៏​ប្រសើរ​នេះ​ ​ជាកុសល​ ​ឲ្យផល​ជា​សុខ​។​ ​
 ខ្ញុំ​ឲ្យ​នូវ​ចីវរប្បច្ច័យ​ ​បិណ្ឌបាតប្បច្ច័យ​ ​ទីដេក​ ​ទី​អង្គុយ​ ​បាយទឹក​ ​បង្អែម​ ​សំពត់​ ​សេស​នៈ​ទាំងឡាយ​ ​ចំពោះ​ពួក​ភិក្ខុ​អ្នក​បរិបូណ៌​ដោយ​សីល​ ​ប្រាសចាក​រាគៈ​ ​ជា​ពហុស្សុត​ ​ខ្ញុំ​ជា​អ្នក​ត្រេកអរ​ក្នុង​សាសនា​របស់​ព្រះពុទ្ធ​ទាំងឡាយ​ ​មិន​កម្រើក​ឡើយ​។​ ​
 (​បណ្តា​ពួក​ឧបាសក​)​ ​ក្នុង​ក្រុង​វេសាលី​ ​ស្តេច​លិ​ច្ឆ​វី​ ​ព្រះនាម​អម្ព​សក្ខរៈ​ ​ជា​ឧបាសក​ម្នាក់​ ​ប្រាកដ​ដូច្នោះ​ ​ក្នុង​ក្រុង​វេសាលី​ ​ជា​អ្នកមាន​សទ្ធា​ផង​ ​មានចិត្ត​ទន់ភ្លន់​ផង​ ​ជា​អ្នកធ្វើ​នូវ​ឧបការៈ​ ​ទំនុកបម្រុង​ភិក្ខុសង្ឃ​ដោយ​គោរព​ ​ក្នុង​កាលនោះ​ផង​។​ ​បុរស​ដែល​ត្រូវ​គេ​ដោត​ដោយ​ឈើ​អណ្តោត​ ​ឥតមាន​រោគ​ ​មានតែ​សិរី​ ​និង​សុខ​ ​បាន​ចូល​ទៅកាន់​ផ្នួស​ ​ជន​ទាំងពីរ​នាក់​ ​ក៏បាន​សម្រេច​នូវ​សាមញ្ញ​ផល​ទាំងឡាយ​ ​(​តាម​សមគួរ​)​ ​ព្រោះ​អាស្រ័យ​នឹង​ព្រះ​ថេរៈ​ឈ្មោះ​ក​ប្បិ​ត​កៈ​ដ៏​ឧត្តម​។​ ​ការសេពគប់​នឹង​ពួកសប្បុរស​ ​អ្នក​ស្ងប់​ ​អ្នកដឹង​ដូច្នេះ​ ​រមែង​មានផល​ច្រើន​ ​
ថយ | ទំព័រទី ១១០ | បន្ទាប់