​ព្រះរាជា​ក្នុង​សុរ​ដ្ឋ​ប្រទេស​ ​សេ្តច​ទៅត្រង់​ដើមឈើ​ធំ​ប្រហែល​មេឃ​មាន​ពណ៌ខៀវ​ ​ជា​ឈើ​មាន​សម្បុរ​ដូច​ផ្ទៃមេឃ​។​ ​ព្រះរាជា​ស្តេច​ចុះពី​ក​ដំរី​ ​ហើយ​ចូល​សំដៅ​ទៅ​រក​ដើមឈើ​ ​ទ្រង់​គង់​ក្រោមម្លប់​ឈើ​ជាមួយនឹង​អាមាត្យ​ ​និង​ជន​ជា​បរិស័ទ​ ​ក៏បាន​ទត​ឃើញ​បំពង់​ទឹក​ដ៏​ពេញ​ ​និង​នំ​ទំាង​ឡាយ​ដ៏​វិចិត្រ​។​ ​
 ​(​ប្រេត​នោះ​)​ ​ក្លែងខ្លួន​ជា​បុរស​ ​មាន​ភេទ​ដូចជា​ទេវតា​ ​ស្អិតស្អាង​គ្រឿង​អា​ភរ​ណៈ​ទំាង​ពួង​ ​ហើយ​ចូល​ទៅ​និយាយ​នឹង​ព្រះរាជា​ ​ជាធំ​ក្នុង​សុរ​ដ្ឋ​ប្រទេស​ ​ដូច្នេះ​ថា​ ​បពិត្រមហារាជ​ ​ព្រះអង្គ​សេ្តច​មក​ល្អ​ហើយ​ ​មួយទៀត​ ​ដំណើរ​ព្រះអង្គ​សេ្តច​មក​ ​ឈ្មោះថា​ ​មិន​ស្តេច​មក​ដោយ​អាក្រក់​ទេ​ ​បពិត្រ​ព្រះ​អរិន្ទម​រាជ​ ​សូម​ព្រះ​សម្មតិទេព​ ​ទ្រង់​សោយ​នូវ​វិសុទ្ធិ​រស​ ​ទ្រង់​សោយ​នូវ​នំ​ទាំងឡាយ​។​
 ព្រះរាជា​ក្នុង​សុរ​ដ្ឋ​ប្រទេស​ ​ព្រម​ទំាង​អាមាត្យ​ ​និង​ជន​ជា​បរិស័ទ​ ​បាន​សោយ​នូវ​ព្រះ​វិ​សុ​ទិ្ធ​រស​ផង​ ​សោយ​នូវ​នំ​ទំាង​ឡាយ​ផង​ ​លុះ​សោយ​រួចហើយ​ ​ទ្រង់​ត្រាស់​សួរ​ដូច្នេះ​ថា​ ​អ្នកជា​ទេវតា​ ​ឬ​ជា​គន្ធព្វ​ ​ឬមួយ​ជាស​ក្ក​បុរិន្ទ​ទៈ​ ​យើង​មិន​ស្គាល់​ ​បាន​ជា​សួរ​អ្នក​ ​យើង​ស្គាល់​អ្នក​ដូចម្តេច​បាន​។​
 (​ប្រេត​តប​ថា​)​ ​ខ្ញុំ​មិនមែន​ជា​ទេវតា​ ​មិនមែន​ជា​គន្ធព្វ​ ​មិនមែន​ជាស​ក្ក​បុរិន្ទ​ទៈ​ទេ​ ​បពិត្រមហារាជ​ ​ជា​ស្តេច​ក្នុង​សុរ​ដ្ឋ​ប្រទេស​ ​ខ្ញុំ​ជា​ប្រេត​ទេតើ​ ​មក​នៅក្នុង​ទីនេះ​។​
ថយ | ទំព័រទី ១១៣ | បន្ទាប់