​ផល​ដ៏​ក្តៅក្រហាយ​របស់​បាបកម្ម​ដ៏​អាក្រក់​នោះ​ឯង​ ​នាំ​រាជបុត្រ​ ​ឲ្យ​រងទុក្ខ​ពេញ​ពោរ​ក្នុង​នរក​។​ ​រាជបុត្រ​ ​បាន​ធ្វើអំពើ​អាក្រក់​ ​ក៏​ដល់​នូវ​សេចក្តី​ទុក្ខ​ក្រៃលែង​ក្នុង​នរក​ ​ប្រាំបួន​សែន​ ​(​៩០០,០០០​)​ ​ឆ្នាំ​។​ ​ជនពាល​ ​ទុកជា​ដេកផ្ងារ​ក្តី​ ​ផ្កាប់​ក្តី​ ​ផ្អៀង​ទៅ​ខាងឆ្វេង​ក្តី​ ​ខាងស្តាំ​ក្តី​ ​ជើង​ឡើងលើ​ក្តី​ ​ឈរ​ក្តី​ ​រមែង​ឆេះ​អស់កាលដ៏យូរ​។​ ​ជនពាល​ ​បាន​ធ្វើអំពើ​អាក្រក់​ ​ក៏​ទទួល​ទុក​ដ៏​ក្រៃលែង​ក្នុង​នរក​ច្រើន​ពាន់​ឆ្នាំ​ផង​ ​ច្រើន​ហ្មឺន​ឆ្នាំ​ផង​។​ ​បុគ្គល​អ្នកមាន​បាបកម្ម​ ​តែង​ទទួល​នូវ​សេចក្តី​ទុក្ខ​ដ៏​ក្រៃលែង​ ​ជា​ទុក្ខ​ក្តៅ​ផ្សា​ប្រាកដ​ដូច្នោះ​ ​ព្រោះតែ​ប្រទូស្ត​នឹង​ឥសី​អ្នក​មិនបាន​ប្រទូស្ត​ ​មាន​វត្ត​ល្អ​។​ ​រាជបុត្រ​នោះ​ ​ទទួល​នូវ​សេចក្តី​ទុក្ខ​ដ៏​ច្រើន​ ​ក្នុង​នរក​នោះ​ ​អស់​ឆ្នាំ​ទាំងឡាយ​ដ៏​ច្រើន​ ​ច្យុត​ចាក​នរក​នោះ​មក​ ​មក​កើតជា​ប្រេត​ ​មាន​សេចក្តី​ស្រេកឃ្លាន​បៀតបៀន​ហើយ​។​ ​បុរស​បុគ្គល​ ​ដឹង​ទោស​ជា​ដែន​កើត​នៃ​សេចក្តី​ស្រវឹង​ ​ព្រោះ​ឥស្សរិយយស​យ៉ាងនេះ​ហើយ​ ​គប្បី​លះបង់​នូវ​សេចក្តី​ស្រវឹង​ ​ព្រោះតែ​ឥស្សរិយយស​ ​ហើយ​ប្រព្រឹត្ត​បន្ទាប​បន្ទន់កាយ​។​ ​ជន​ណា​ ​ជា​បុគ្គល​ដែលគេ​សរសើរ​ក្នុង​បច្ចុប្បន្ន​ ​ជា​អ្នក​គោរព​ក្នុង​ព្រះពុទ្ធ​ ​ជន​នោះ​ ​ជា​អ្នក​ប្រកបដោយ​ប្រាជ្ញា​ ​លុះ​បែកធ្លាយ​រាងកាយ​ទៅ​ ​រមែង​កើត​ក្នុង​ឋានសួគ៌​។​

​ចប់​ ​រឿង​រាជបុត្ត​ប្រេត​ ​ទី៧​។​

ថយ | ទំព័រទី ១២៤ | បន្ទាប់