​ម្នាលនាង​មាន​ភក្ត្រ​ដ៏​ល្អ​ ​លុះ​នាង​ស្លៀកពាក់​សំពត់​សាដក​នេះ​រួចហើយ​ ​ចូរ​ចេញ​មក​ខាងក្រៅ​ ​ម្នាលនាង​ដ៏​ចំរើន​ ​នាង​ចូរ​ចេញ​មក​ ​យើង​នឹង​ឃើញ​នាង​ ​ដែល​មាន​ឫទ្ធិ​ច្រើន​។​ ​
 (​នាង​ប្រេត​ ​តប​ថា​)​ ​ទាន​ដែល​អ្នកឲ្យ​ផ្ទាល់ដៃ​ ​មិនបាន​សម្រេច​ដល់​ខ្ញុំ​ទេ​ ​ក្នុង​ប្រជុំជន​នេះ​ ​មាន​ឧបាសក​នុ៎ះ​ ​អ្នកមាន​សទ្ធា​ ​ជា​សាវ័ក​នៃ​ព្រះសម្មាសម្ពុទ្ធ​ ​អ្ន​ក​ចូរ​ញុំាង​ឧបាសក​នេះ​ ​ឲ្យ​ស្លៀកពាក់​ ​ហើយ​ចូរ​ឧទ្ទិស​ទក្ខិណាទាន​ដល់​ខ្ញុំ​ ​ទើប​ខ្ញុំ​នឹង​បាន​សេចក្ដីសុខ​ ​សម្រេច​នូវ​សេចក្ដីប្រាថ្នា​ទាំងពួង​។​ ​
 ពួក​ពាណិជ​ទាំងនោះ​ ​ក៏​ឲ្យ​ឧបាសក​នោះ​ងូតទឹក​ ​ប្រដាប់​តាក់តែងដោយ​គ្រឿងក្រអូប​ ​ឲ្យ​ស្លៀកពាក់​សំពត់​ទាំងឡាយ​រួចហើយ​ ​ទើប​ឧទ្ទិស​ទក្ខិណាទាន​ដល់​ប្រេត​នោះ​ថា​ ​ផល​គប្បី​កើតឡើង​ក្នុង​លំដាប់​ដែល​យើង​ឧទ្ទិស​ហើយ​ ​ភោជនាហារ​ ​និង​សំពត់​ស្លៀកពាក់​ ​និង​ទឹក​ ​ក៏​កើតឡើង​ ​នេះ​ជា​ផល​នៃ​ទក្ខិណាទាន​។​
 លំដាប់នោះ​ ​ស្រី​ប្រេត​នោះ​ ​ជា​ស្រី​បរិសុទ្ឋ​ ​មាន​សំពត់​ស្លៀក​ស្អាត​ ​ជា​ស្រី​ទ្រទ្រង់​សំពត់​ដ៏​ឧត្តម​ ​ជាង​សំពត់​ដែល​កើត​ក្នុង​ដែន​កាសី​ ​ហើយក៏​សើច​ចេញ​អំពី​វិមាន​មក​ ​នេះ​ជា​ផល​នៃ​ទក្ខិណាទាន​។​
 ​(​ពួក​ពាណិជ​សួរ​ថា​)​ ​ម្នា្លល​ទេវធីតា​ ​វិមាន​របស់​នាង​ ​វិចិត្រ​ដោយ​រូបល្អ​ ​ស្អាត​រុងរឿង​ភ្លឺ​ ​នាង​ដែល​យើង​សួរ​ហើយ​ ​ចូរ​ប្រាប់​ ​នេះ​ជា​ផល​នៃ​កម្ម​អ្វី​។​
ថយ | ទំព័រទី ១៣ | បន្ទាប់