​(​ព្រោះហេតុនោះ​)​ ​បាន​ជា​ញញួរ​ដែក​ពេញ​ប្រាំមួយ​ហ្មឺន​ ​(​៦០.០០០​)​ ​ដ៏​គ្រប់គ្រាន់​ ​ធ្លាក់​មក​លើ​ក្បាល​របស់ខ្ញុំ​ ​ញញួរ​ដែ​ក​ទំាំ​ងនោះ​ ​វាយ​ទំ​លាយ​ក្បាល​របស់ខ្ញុំ​។​ ​
 (​ព្រះ​មោគ្គល្លាន​តប​ថា​)​ ​ម្នាល​បុរស​អាក្រក់​ ​សម​តាម​សេចក្តី​ប្រព្រឹត្ត​របស់​អ្នក​ហើយ​ ​ត្រង់​ដែល​ញញួរ​ដែក​ ​ពេញ​ប្រាំមួយ​ហ្មឺន​ ​(​៦០.០០០​)​ ​ដ៏​គ្រប់គ្រាន់​ ​ធ្លាក់​មក​លើ​ក្បាល​របស់​អ្នក​ ​ញញួរ​ដែ​ក​ទំា​ងនោះ​ ​ក៏​វាយ​ទំ​លាយ​ក្បាល​របស់​អ្នក​។​ ​

​ចប់​ ​រឿង​ស​ដ្ឋី​កូដ​សហស្ស​ប្រេត​ ​ទី១៦​។
​ឧទាន​ ​នៃ​មហាវគ្គ​ ​ទី៤​ ​នោះ​គឺ​​


​និយាយ​អំពី​រឿង​អម្ព​សក្ខរ​ប្រេត​ ​១​ ​សេរិ​ស្ស​ក​ប្រេត​ ​១​ ​នន្ទិ​កា​ប្រេត​ ​១​ ​រេវតី​ប្រេត​ ​១​ ​ឧ​ច្ឆុ​ខាទ​ក​ប្រេត​ ​១​ ​កុមារ​ប្រេត​ ​១​ ​រាជបុត្ត​ប្រេត​ ​១​ ​គូថ​ខាទ​ក​ប្រេត​ពីរ​លើក​ ​គណ​ប្រេត​ ​១​ ​បា​ដ​លិ​បុត្ត​ប្រេត​ ​១​ ​អម្ព​វន​ប្រេត​ ​១​ ​អក្ខ​រុក្ខ​ប្រេត​ ​១​ ​ភោគ​សំហរ​ប្រេត​ ​១​ ​សេដ្ឋិ​បុត្ត​ប្រេត​ ​១​ ​ស​ដ្ឋី​កូដ​សហស្ស​ប្រេត​ ​១​ ​ហេតុ​នោះ​ ​បាន​ជា​លោក​ហៅថា​ ​វគ្គ​។​

​ចប់​ ​មហាវគ្គ​ ​ទី៤​។​
​ចប់​ ​បេតវត្ថុ​។​

ថយ | ទំព័រទី ១៣៤ | បន្ទាប់