​ថេរគាថា​ ​ឯក​និបាត​ ​ឆ​ដ្ឋ​វគ្គ​


 [​៥២​]​ ​ភ្លៀង​ ​(​មាន​ផ្គរ​)​ ​ដូច​ចម្រៀង​ដ៏​ពីរោះ​ ​រមែង​បង្អោរ​ចុះ​ ​ខ្ទម​ ​គឺ​អត្តភាព​ខ្ញុំ​ ​ខ្ញុំ​បាន​បិទបាំង​ហើយ​ ​ឥត​ខ្យល់​ចូល​បានទេ​ ​តែ​ងនំា​មក​នូវ​សេចក្តី​សុខ​ ​ទំាង​ចិត្ត​របស់ខ្ញុំ​ ​ក៏​តម្កល់ទុក​ល្អ​ហើយ​ ​ម្នាល​ភ្លៀង​ ​បើ​អ្នក​ចង់​ ​(​បង្អោរ​ទឹក​)​ ​អ្នក​ចូរ​បង្អោរ​មក​ចុះ​។​

​គោ​ធិ​ក​ត្ថេ​រ​។​


 ​[​៥៣​]​ ​ភ្លៀង​ ​(​មាន​ផ្គរ​)​ ​ដូច​ចម្រៀង​ដ៏​ពីរោះ​ ​រមែង​បង្អោរ​ចុះ​ ​ខ្ទម​ ​គឺ​អត្តភាព​ខ្ញុំ​ ​ខ្ញុំ​បាន​បិទបាំង​ហើយ​ ​ឥត​ខ្យល់​ចូល​បានទេ​ ​តែ​ងនំា​មក​នូវ​សេចក្តី​សុខ​ ​ទំាង​ចិត្ត​របស់ខ្ញុំ​ ​ក៏​តម្កល់ទុក​ល្អ​ហើយ​ ​ម្នាល​ភ្លៀង​ ​បើ​អ្នក​ចង់​ ​(​បង្អោរ​ទឹក​)​ ​ចូរ​បង្អោរ​មក​ចុះ​។​

​សុ​ពាហុ​ត្ថេ​រ​។​


 ​[​៥៤​]​ ​ភ្លៀង​ ​(​មាន​ផ្គរ​)​ ​ដូច​ចម្រៀង​ដ៏​ពីរោះ​ ​រមែង​បង្អោរ​ចុះ​ ​ខ្ទម​ ​គឺ​អត្តភាព​ខ្ញុំ​ ​ខ្ញុំ​បាន​បិទបាំង​ហើយ​ ​ឥតមាន​ខ្យល់​ចូល​បានទេ​ ​តែ​ងនំាំ​មក​នូវ​សេចក្តី​សុខ​ ​ខ្ញុំ​ជា​អ្នក​មិន​ប្រមាទ​នៅក្នុង​ខ្ទម​នោះ​ ​ម្នាល​ភ្លៀង​ ​បើ​អ្នក​ចង់​ ​(​បង្អោរ​ទឹក​)​ ​ចូរ​បង្អោរ​មក​ចុះ​។​ ​

​វល្លិ​យត្ថេ​រ​។​

ថយ | ទំព័រទី ១៥៣ | បន្ទាប់