​[​៥៩​]​ ​ខ្ទម​របស់ខ្ញុំ​ដែលគេ​ឲ្យ​ដោយ​សទ្ធា​ ​ជា​ខ្ទម​គួរ​រីករាយ​ ​ជាទី​ត្រេកអរ​នៃ​ចិត្ត​ ​ខ្ញុំ​មិន​មាន​សេចក្តី​ត្រូវការ​ដោយ​កុមា​រី​ទំាំង​ឡាយ​ទេ​ ​ពួក​ជន​ណា​ ​មាន​សេចក្តី​ត្រូវការ​ ​ចូរ​នា​រី​ទំាំង​ឡាយ​ ​ទៅ​ក្នុង​ទីនោះ​ ​(​របស់​ពួក​ជន​នោះ​)​ ​ចុះ​។​

​រមណីយ​កុដិ​ក​ត្ថេ​រ​។​


 [​៦០​]​ ​ខ្ញុំ​បួស​ដោយ​សទ្ធា​ ​ខ្ទម​តូច​ ​ខ្ញុំ​បាន​ធ្វើ​ទុក​ក្នុង​ព្រៃ​ហើយ​ ​ខ្ញុំ​មិន​ប្រមាទ​ ​មាន​ព្យាយាម​ដ៏​តឹងរ៉ឹង​ ​មានសតិ​ខ្ជាប់ខ្ជួន​ ​មានការ​ដឹងខ្លួន​ជាក់លាក់​។​

​កោសល្ល​វិ​ហា​រិត្ថេរ​។​


 [​៦១​]​ ​សង្កប្ប​ធម៌​ទំាំ​ងនោះ​ ​(​មា​ននេ​ក្ខម្ម​សង្កប្បៈ​ជាដើម​)​ ​សម្រេច​ហើយ​ដល់​ខ្ញុំ​ ​ខ្ញុំ​មាន​សេចក្តី​ត្រូវការ​នឹង​ចូល​ទៅកាន់​ខ្ទម​ ​ដែល​ជា​ខ្ទ​មនំាំ​ឲ្យ​ខ្ញុំ​បាន​ដល់​នូវ​វិជ្ជា​ ​និង​វិមុត្តិ​ ​លះបង់​នូវ​មា​នា​នុ​ស័យ​។​

​សី​វលិ​ត្ថេ​រ​។​


​ឧទាន​


​និយាយ​អំពី​គោ​ធិ​ក​ត្ថេ​រ​ ​១​ ​សុ​ពាហុ​ត្ថេ​រ​ ​១​ ​វល្លិ​យត្ថេ​រ​ ​១​ ​ឧ​ត្តិ​យត្ថេ​រ​ជា​ឥសី​ ​១​ ​អពា្ជ​នាវ​និ​យត្ថេ​រ​ ​១​ ​កុដិ​វិ​ហា​រិត្ថេរ​ ​២​ ​លើក​ ​រមណីយ​កុដិ​ក​ត្ថេ​រ​ ​១​ ​កោសល្ល​វិ​ហា​រិត្ថេរ​ ​១​ ​សី​វលិ​ត្ថេ​រ​ ​១​។​

​ចប់​ ​ឆ​ដ្ឋ​វគ្គ​។​

ថយ | ទំព័រទី ១៥៥ | បន្ទាប់