​ថេរគាថា​ ​ឯក​និបាត​ ​អ​ដ្ឋ​ម​វគ្គ​


 [​៧២​]​ ​បុគ្គល​អ្នក​យល់ឃើញ​ប្រយោជន៍​ដ៏​ល្អិត​សុខុម​ក្រៃលែង​ ​ជា​អ្នក​ឈ្លាសវៃ​ដោយ​ប្រាជ្ញា​ ​មាន​កិរិយា​ប្រព្រឹត្ត​ឱនលំទោន​ ​ជា​អ្នក​សេព​ល្អ​ហើយ​នូវ​សីល​នៃ​ព្រះពុទ្ធ​នោះ​ ​មិនមែន​បាន​ព្រះនិព្វាន​ដោយ​ក្រ​ទេ​។​

​វ​ច្ឆ​បា​លត្ថេរ​។​


 [​៧៣​]​ ​ទំ​ពំាង​ឫសី​នៅ​ខ្ចី​ ​មាន​ចុង​លូតលាស់​ ​បែក​ដៃ​ចេញ​ហើយ​ ​បុគ្គល​បោចរោច​ចេញ​បាន​ដោយ​ក្រ​ ​យ៉ាងណាមិញ​ ​អាត្មា​ ​កាលបើ​មា​តា​នំា​ភរិយា​មក​ឲ្យ​ ​ក៏​យ៉ាងនោះ​ដែរ​ ​សូម​ញោម​យល់តាម​អាត្មា​ចុះ​ ​ព្រោះ​ឥឡូវនេះ​ ​អាត្មា​បួស​ហើយ​។​

​អា​តុ​មត្ថេរ​។​


 [​៧៤​]​ ​ខ្ញុំ​ឃើញ​មនុស្សចាស់​ជរា​ ​ឈឺចាប់​ ​ប្រកបដោយ​ទុក្ខ​ ​ទំាង​ឃើញ​មនុស្ស​ដល់​នូវ​ការ​អស់​ទៅ​នៃ​អាយុ​ ​ស្លាប់​ហើយ​ ​ហេតុ​នោះ​ ​ខ្ញុំ​លះបង់​កាម​ជាទី​ត្រេកអរ​នៃ​ចិត្ត​ ​ហើយ​ចេញ​បួស​។​

​មា​ណ​វត្ថេ​រ​។​

ថយ | ទំព័រទី ១៥៩ | បន្ទាប់