ថេរគាថា​ ​ឯក​និបាត​ ​នវម​វគ្គ​


 [​៨២​]​ ​អំពើលាមក​ណា​ ​ដែល​ខ្ញុំ​បាន​ធ្វើ​ហើយ​ ​ក្នុង​ជា​តិ​ទំាំង​ឡាយ​ដទៃ​ ​ក្នុង​ភព​មុន​ ​អំពើលាមក​នោះ​ ​ខ្ញុំ​គប្បី​ទទួល​តែ​ក្នុង​ជាតិនេះ​ទេ​ ​វត្ថុ​ដទៃ​ ​មិន​មាន​ឡើយ​។​

​សមិតិ​គុត្ត​ត្ថេ​រ​។​


 [​៨៣​]​ ​ទី​មាន​ភិក្ខាហារ​ដ៏​សម្បូណ៌​ផង​ ​ទី​ដ៏​ក្សេមក្សាន្ត​ ​មិន​មាន​ភ័យ​ផង​ ​មាន​ក្នុង​ទិស​ណាៗ​ ​ម្នាលកូន​ ​អ្នក​ចូរ​ទៅ​ក្នុង​ទិស​នោះ​ ​ៗ​ ​ចុះ​ ​សូមកុំ​ឲ្យ​អ្នកមាន​សេចក្តី​សោក​បៀតបៀន​បាន​ឡើយ​។​

​កស្សប​ត្ថេ​រ​។​


 [​៨៤​]​ ​ម្នាល​ភិក្ខុ​ឈ្មោះ​សីហៈ​ ​ចូរ​អ្នក​កុំ​ប្រមាទ​ ​កុំ​ខ្ជិលច្រអូស​អស់​យប់​ ​និង​ថ្ងៃ​ ​ចូរ​អ្នក​ចំរើន​កុសលធម៌​ចុះ​ ​ចូរ​អ្នក​លះបង់​នូវ​គ្រោង​កាយ​ ​គឺ​អត្តភាព​ដោយ​ឆាប់​ចុះ​។​

​សី​ហត្ថេ​រ​។​


 [​៨៥​]​ ​បុគ្គល​ដេកលក់​រហូត​រា​ត្រី​ទំាំង​អស់​ ​ត្រេកអរ​ក្នុង​ពួក​គណៈ​ក្នុង​វេលា​ថ្ងៃ​ ​ជា​អ្ន​ក​អ័​ប្ប​បញ្ញា​ ​កាលណា​នឹង​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​បាន​។​

​នី​ត​ត្ថេ​រ​។​


 [​៨៦​]​ ​បុគ្គល​ឈ្លាសវៃ​ ​ក្នុង​និមិត្ត​របស់​ចិត្ត​ ​ដឹង​ច្បាស់​នូវ​រស​នៃ​វិវេក​ ​
ថយ | ទំព័រទី ១៦២ | បន្ទាប់