​ថេរគាថា​ ​ឯក​និបាត​ ​ទសម​វគ្គ​


 [​៩២​]​ ​សុធាភោជន​ ​មាន​រស​ទំា​ងរយ​ ​អាត្មាអញ​ ​មិន​សរសើរ​ដូច​ភោជន​ ​គឺ​និព្វាន​សុខ​ ​ដែល​អាត្មាអញ​បរិភោគ​ហើយ​ក្នុងថ្ងៃនេះ​ទេ​ ​ធម៌​ដែល​ព្រះពុទ្ធ​គោតម​ ​ព្រះអង្គ​ឃើញ​ដោយ​បញ្ញា​រាប់​មិនបាន​ ​ទ្រង់​សំដែង​ហើយ​ ​(​ទើប​ជា​ធម៌​មាន​រស​ច្រើន​)​។​

​បរិបុណ្ណ​ក​ត្ថេ​រ​។​


 [​៩៣​]​ ​ភិក្ខុ​ណា​ ​មាន​អាសវៈ​អស់ហើយ​ ​មិន​ជ្រប់​ក្នុង​អាហារ​ ​ភិក្ខុ​ណា​ ​មាន​សុញ្ញ​ត​វិមោក្ខ​ ​អនិមិត្ត​វិមោក្ខ​ ​(​អប្ប​ណិ​ហិត​វិមោក្ខ​)​ ​ជា​អារម្មណ៍​ ​ស្នាមជើង​របស់​ភិ​ក្ខុ​នោះ​ៗ​ ​បុគ្គល​តាម​រក​ឃើញ​បាន​ដោយ​ក្រ​ ​ដូច​ស្នាមជើង​នៃ​សត្វស្លាប​ក្នុង​អាកាស​។​

​វិ​ជ​យត្ថេ​រ​។​


 [​៩៤​]​ ​ម្នាល​ឯ​រកៈ​ ​កា​មទំាង​ឡាយ​ ​ជា​ទុក្ខ​ ​ម្នាល​ឯ​រកៈ​ ​កា​មទំាំង​ឡាយ​ ​មិនមែន​ជា​សុខ​ទេ​ ​ម្នាល​ឯ​រកៈ​ ​បុគ្គល​ណា​ ​ប្រាថ្នា​រក​កាម​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ប្រាថ្នា​ទុក្ខ​ ​ម្នាល​ឯ​រកៈ​ ​បុគ្គល​ណា​ ​មិន​ប្រាថ្នា​រក​កាម​ ​បុគ្គល​នោះ​ ​ឈ្មោះថា​មិន​ប្រាថ្នា​ទុក្ខ​ទេ​។​

​ឯ​រក​ត្ថេ​រ​។​

ថយ | ទំព័រទី ១៦៥ | បន្ទាប់