​[​៩៥​]​ ​សូម​នមស្ការ​ ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ព្រះអង្គ​ជា​សក្យ​បុត្ត​មាន​សិរី​ ​ព្រះធម៌​ដ៏​ប្រសើរ​នេះ​ ​ព្រះពុទ្ធ​ដល់​នូវ​ធម៌​ដ៏​ប្រសើរ​នោះ​ ​ទ្រង់​សំដែង​ទុក​ល្អ​ហើយ​។​

​មេ​ត្ត​ជិ​ត្ថេ​រ​។​


 ​[​៩៦​]​ ​ខ្ញុំ​ជា​មនុស្ស​ខ្វាក់​ ​មាន​ភ្នែក​ដែល​ទោស​កំចាត់​បង់​ហើយ​ ​ទៅកាន់​ផ្លូវ​ឆ្ងាយ​ដាច់ស្រយាល​ ​ទោះបី​កាល​ដេក​ ​ក៏​ខ្ញុំ​មិនទៅ​ជាមួយនឹង​សំឡាញ់​ជា​បាបមិត្ត​ទេ​។​

​ចក្ខុ​បា​លត្ថេរ​។​


 [​៩៧​]​ ​ខ្ញុំ​បាន​បូជា​ផ្កា​មួយ​ ​រួច​ក៏បាន​ឲ្យ​គេ​បំរើ​ក្នុង​ឋានសួគ៌​អស់​ ​៨០​ ​កោដិ​ឆ្នាំ​ ​(​រាប់​ដោយ​ឆ្នាំ​មនុស្ស​)​ ​ខ្ញុំ​រលត់ទុក្ខ​ដោយ​ផល​នៃ​កម្ម​ដ៏​សេសសល់​។​

​ខណ្ឌ​សុ​មន​ត្ថេ​រ​។​


 [​៩៨​]​ ​ខ្ញុំ​លះ​ភាជន៍​សំរិទ្ធិ​ដែល​មាន​ក្បាច់​ ​១០០ស្រទាប់​ ​និង​ភាជន៍មាស​ ​មាន​ចម្លាក់​ ​១០០​ ​ជាន់​ ​ហើយ​ត្រឡប់​មកកាន់​យក​បាត្រដី​វិញ​ ​ការ​ចូលកាន់​ផ្នួស​របស់ខ្ញុំ​នេះ​ ​ឈ្មោះថា​ជា​ការ​អភិសេក​ទីពីរ​។​

​តិ​ស្ស​ត្ថេ​រ​។​

ថយ | ទំព័រទី ១៦៦ | បន្ទាប់