​[​៩៩​]​ ​បុគ្គល​កាល​ឃើញ​រូប​ ​ហើយ​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​និមិត្ត​ជាទីស្រឡាញ់​ ​សតិ​រមែង​ភ្លាំងភ្លាត់​ ​បុគ្គល​នោះ​ ​មានចិត្ត​ត្រេកអរ​ ​ទទួលយក​ ​លេប​យក​នូវ​អារម្មណ៍​នោះ​ ​អាស​វៈ​ទំាង​ឡាយ​ ​ដែល​ជា​គ្រឿ​ងនំាំ​ចូល​ទៅកាន់​ឫសគល់​នៃ​ភព​ ​រមែង​ចំរើន​ដល់​បុគ្គល​នោះ​។​

​អ​ភយ​ត្ថេ​រ​។​


 [​១០០​]​ ​បុគ្គល​កាល​ស្តាប់​សំឡេង​ ​ហើយ​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​និមិត្ត​ជាទីស្រឡាញ់​ ​សតិ​រមែង​ភ្លាំងភ្លាត់​ ​បុគ្គល​នោះ​ ​មានចិត្ត​ត្រេកអរ​ ​ទទួលយក​ ​លេប​យក​នូវ​អារម្មណ៍​នោះ​ ​អាស​វៈ​ទំាំង​ឡាយ​ ​ដែល​ជា​គ្រឿ​ងនំា​ចូល​ទៅកាន់​សង្សារ​ ​រមែង​ចំរើន​ដល់​បុគ្គល​នោះ​។​

​ឧ​ត្ថិ​យត្ថេ​រ​។​


 [​១០១​]​ ​បុគ្គល​ប្រកប​ដោ​យស​ម្ម​ប្ប​ធាន​ ​មានសតិ​ប្ប​ដ្ឋាន​ជា​អារម្មណ៍​ដ៏​ដេរដាស​ដោយ​ផ្កា​ ​គឺ​វិមុត្តិ​ ​ជា​អ្នក​មិន​មាន​អាសវៈ​ ​នឹង​បរិនិព្វាន​។​

​ទេវ​សភ​ត្ថេ​រ​។​


​ឧទ្ទាន​


​និយាយ​អំពី​បរិបុណ្ណ​ត្ថេ​រ​ ​១​ ​វិ​ជ​យត្ថេ​រ​ ​១​ ​ឯ​រក​ត្ថេ​រ​ ​១​ ​មេ​ត្ត​ជិ​ត្ថេ​រ​ ​ជា​អ្នកប្រាជ្ញ​ ​១​ ​ចក្ខុ​បា​លត្ថេរ​ ​១​ ​ខណ្ឌ​សុ​មន​ត្ថេ​រ​ ​១​ ​តិ​ស្ស​ត្ថេ​រ​ ​១​ ​អ​ភយ​ត្ថេ​រ​ ​១​ ​ឧ​ត្តិ​យត្ថេ​រមា​នប​ញ្ញា​ច្រើន​ ​១​ ​ទេវ​សភ​ត្ថេ​រ​ ​១​។​

​ចប់​ ​ទសម​វគ្គ​។​

ថយ | ទំព័រទី ១៦៧ | បន្ទាប់