​នែ​កាម​ ​យើង​បាន​ប្រព្រឹត្ត​នូវ​ការ​សម្លាប់​អ្នក​ហើយ​ ​ឥឡូវនេះ​ ​យើង​មិន​ជាប់បំណុល​នឹង​អ្នក​ទេ​ ​យើង​នឹង​ទៅកាន់​ព្រះនិព្វាន​ឥឡូវនេះ​ ​ដែល​ជាទី​ទៅ​ ​ហើយ​មិន​សោយសោក​។​

​គោ​ត​មត្ថេរ​។​


 [​១៣១​]​ ​កុហក​ ​បុគ្គល​នោះ​សម្លាប់​ខ្លួនឯង​ ​(​ដោយ​ការប្រព្រឹត្តិ​លាមក​)​ ​មុន​ ​សម្លាប់​បុគ្គល​ដទៃ​ក្រោយ​ ​បុគ្គល​បំផ្លាញ​ខ្លួនឯង​ ​បំផ្លាញ​បាន​ដោយ​ងាយ​ ​ដូច​ព្រានបក្សី​សម្លាប់​ ​(​សត្វស្លាប​)​ ​ដោយ​ធ្នាក់​។​ ​បុគ្គល​មានតែ​វណ្ណៈ​ខាងក្រៅ​ ​[​វណ្ណៈ​ខាងក្រៅ​ ​សំដៅ​ការរៀបចំ​ដោយ​ឥរិយាបថ​ឲ្យ​ស្រគត់ស្រគំ​ជាដើម​។​]​ ​មិន​ឈ្មោះថា​ព្រាហ្មណ៍​ទេ​ ​លុះតែ​មាន​វណ្ណៈ​ខាងក្នុង​ ​[​វណ្ណៈ​ខាងក្នុង​ ​សំដៅយក​គុណសម្បត្តិ​ ​មាន​សីល​ជាដើម​។​ ​អដ្ឋកថា​។​]​ ​ទើប​ឈ្មោះថា​ព្រាហ្មណ៍​ ​បពិត្រ​សុជម្បតិ​ ​បាបកម្ម​មាន​ក្នុង​បុគ្គល​ណា​ ​បុគ្គល​នោះ​ ​ឈ្មោះថា​បុគ្គល​ខ្មៅ​។​

​វសភ​ត្ថេ​រ​។​


​ឧទ្ទាន​


​និយាយ​អំពី​ឧត្តរ​ត្ថេ​រ​ ​១​ ​បិ​ណ្ឌោ​លភារ​ទ្វា​ជ​ត្ថេ​រ​ ​១​ ​វល្លិ​យត្ថេ​រ​ ​១​ ​គង្គា​តី​រិ​យត្ថេ​រ​ ​ជា​ឥសី​ ​១​ ​អ​ជិន​ត្ថេ​រ​ ​១​ ​មេ​ឡ​ជិន​ត្ថេ​រ​ ​១​ ​រា​ធ​ត្ថេ​រ​ ​១​ ​សុរា​ធ​ត្ថេ​រ​ ​១​ ​គោ​ត​មត្ថេរ​ ​១​ ​វសភ​ត្ថេ​រ​ ​១​ ​ព្រះ​ថេ​រៈ​ទំាំង​ ​១០​ ​នេះ​ ​ជា​អ្នកមាន​ឫទ្ធិ​ច្រើន​។​

​ចប់​ ​បឋម​វគ្គ​។​

ថយ | ទំព័រទី ១៧៧ | បន្ទាប់