​[​១៣៧​]​ ​ស្រី​ឈ្មោះ​នាង​កាឡី​ ​មាន​សរីៈ​ធំ​ ​មាន​រូប​ខ្មៅ​ដូច​ក្អែក​ ​បំបាក់​ភ្លៅ​ម្ខាង​ ​ហើយ​បំបាក់​ភ្លៅ​ម្ខាងទៀត​ ​បំបាក់​ដៃ​ម្ខាង​ ​ហើយ​បំបាក់​ដៃ​ម្ខាងទៀត​ ​ទំ​លាយ​នូវ​ក្បាល​ ​(​របស់​មនុស្ស​ស្លាប់​ ​ធ្វើឲ្យ​មាន​ខួរ​ហូរចេញ​ ​)​ ​ដូច​ឆ្នាំង​ទធិ​ ​ស្រី​នុ៎ះ​អង្គុយ​រៀបចំ​ ​(​សរីរៈ​សព​នោះ​)​ ​បុគ្គល​ណា​ ​អ្នក​មិន​ឈ្លាសវៃ​ ​តែង​ធ្វើ​នូវ​ឧប​ធិ​កិ្ក​លេស​ ​បុគ្គល​នោះ​ ​ជា​មនុស្ស​ល្ងង់​ ​រមែង​ដល់​នូវ​សេចក្តី​ទុ​ក្ខ​រឿយ​ៗ​ ​ព្រោះហេតុនោះ​ ​បុគ្គល​កាល​ដឹង​ ​មិន​គួរ​ធ្វើ​ឧបធិ​ឡើយ​ ​អាត្មាអញ​ ​សូមកុំ​ឲ្យ​មាន​ក្បាល​បែកធ្លាយ​ ​ដេក​ ​(​ស្តូកស្តឹង​)​ ​ទៀត​ឡើយ​។​

​មហា​កា​ឡ​ត្ថេ​រ​។​


 [​១៣៨​]​ ​បុគ្គល​អ្នកមាន​ក្បាលត្រងោល​ ​ដណ្តប់​សង្ឃាដី​ ​ជា​អ្នក​បាន​បាយ​ ​ទឹក​ ​សំពត់​ ​និង​ទីដេក​ ​ឈ្មោះថា​បាន​វត្ថុជា​សត្រូវ​ច្រើន​។​ ​ភិក្ខុ​អ្នកមាន​សតិ​ ​លុះ​ដឹង​ទោស​នុ៎ះ​ ​ថា​ជា​ភ័យ​ធំ​ ​ក្នុង​សក្ការៈ​ទំាំង​ឡាយ​ហើយ​ ​គួរ​ជា​អ្នកមាន​លាភ​តិច​ ​មិន​ឈ្លក់​ដោយ​លាភ​ ​វៀរ​ឲ្យ​ស្រឡះ​។​

​តិ​ស្ស​ត្ថេ​រ​។​


 [​១៣៩​]​ ​សក្យ​បុ​ត្ត​ទំាង​ឡាយ​ ​ជា​សំឡាញ់​នឹងគ្នា​ ​បាន​លះបង់​នូវ​ភោគ​សម្បត្តិ​ជាច្រើន​ ​(​ទៅ​នៅ​)​ ​ក្នុង​ព្រៃ​ឈ្មោះ​បាចីន​វង្ស​ទាយៈ​ ​ត្រេកអរ​ចំពោះ​វត្ថុ​ដែ​លតំា​ងនៅ​ក្នុង​បាត្រ​ ​ដោយ​ការស្វែងរក​ ​
ថយ | ទំព័រទី ១៨០ | បន្ទាប់