​[​១៥៩​]​ ​វិញ្ញូ​ជន​ ​គប្បី​លះបង់​កាមគុណ​ទាំង​ ​៥​ ​ដែល​មាន​សភាព​គួរ​ស្រឡាញ់​ ​គួរ​រីករាយ​នៃ​ចិត្ត​ ​ហើយ​ចេញ​អំពី​ផ្ទះ​ ​(​ទៅ​បួស​)​ ​ដោយ​សទ្ធា​ ​ហើយ​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​។​ ​ខ្ញុំ​មិន​ត្រេកអរ​នឹង​សេចក្តី​ស្លាប់​ ​ខ្ញុំ​មិន​ត្រេកអរ​នឹង​ការរស់នៅ​ទេ​ ​ខ្ញុំ​ ​(​គ្រាន់តែ​)​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​រង់ចាំ​តែ​កាល​ ​(​បរិនិព្វាន​)​ ​ប៉ុណ្ណោះ​។​

​និ​សភ​ត្ថេ​រ​។​


 [​១៦០​]​ ​ខ្ញុំ​ធ្វើ​ចីវរ​ ​មាន​ពណ៌​ដូចជា​ពណ៌​នៃ​ត្រួយ​ស្វាយលើ​ស្មា​ហើយ​ ​ជិះ​លើ​ ​ក​ ​នៃ​ដំរី​ ​ចូល​ទៅកាន់​ស្រុក​ដើម្បី​បិណ្ឌបាត​។​ ​ខ្ញុំ​ចុះពី​ក​ដំរី​ ​ក៏បាន​នូវ​សេចក្ដី​សង្វេគ​ក្នុង​កាលណោះ​ ​តែ​ខ្ញុំ​នោះ​ ​ជា​មនុស្ស​កំពុង​ស្រវឹង​ ​(​ដោយ​ជាតិ​ជាដើម​)​ ​ហើយ​ខ្ញុំ​បាន​ដល់​នូវ​ធម៌​ជា​គ្រឿង​អស់​ទៅ​នៃ​អាសវៈ​ ​ក្នុង​កាលណោះ​ដែរ​។​

​ឧសភ​ត្ថេ​រ​។​


 [​១៦១​]​ ​ក​ប្ប​ដកុ​រៈ​ ​(​មាន​សេចក្ដី​ត្រិះរិះ​ខុស​កើតឡើង​យ៉ាងនេះ​)​ ​ថា​ ​នេះ​ជា​កន្ទប​របស់​អាត្មាអញ​ ​កាលបើ​ក្អម​សម្រាប់​ដាក់​ទឹកអម្រឹត​ ​(​របស់​តថាគត​)​ ​ពេញ​ហើយ​ក្រៃពេក​ ​(​តថាគត​សំដែងធម៌​ដើម្បីឲ្យ​បាន​នូវ​ទឹកអម្រឹត​)​ ​ក​ប្ប​ដកុរ​ភិក្ខុ​ ​ក៏​ដល់​នូវ​ការ​ឃ្វាង​អំពី​ធម៌​ ​(​របស់​តថាគត​)​ ​នេះ​ជា​សាសនា​របស់​តថាគត​ ​ជា​ផ្លូវ​ភាវនា​ផ្សេង​ ​ៗ​ ​ប្រព្រឹត្ដ​ទៅ​ដើម្បី​ចំរើន​នូវ​ឈាន​ទាំងឡាយ​។​ ​
ថយ | ទំព័រទី ១៨៩ | បន្ទាប់