​ហេតុ​នោះ​ ​ខ្ញុំ​មិន​យំ​នឹង​សរីរៈ​នុ៎ះ​ឡើយ​ ​ស្រេច​តែ​គតិ​របស់​គេ​។​
 (​ភរិយា​និយាយ​ថា​)​ ​បុគ្គល​ណា​ ​សោកស្ដាយ​នូវ​បុគ្គល​ដែល​ធ្វើ​មរណកាល​ទៅកាន់បរលោក​ហើយ​ ​បុគ្គល​នោះ​ ​ប្រៀប​ដូចជា​ទារក​យំទារ​នូវ​ព្រះ​ចន្រ្ទ​ដែល​កំពុង​ចរ​ទៅ​ ​(​ឯស​រី​រៈ​ដែល​សល់​នៅ​ខាងអាយ​នោះ​)​ ​កាល​គេ​ដុត​ ​ក៏​មិនបាន​ដឹង​ ​(​ធ្វើ​ម្ដេច​នឹង​ដឹង​)​ ​នូវ​សេចក្ដី​ខ្សឹកខ្សួល​របស់​ញាតិ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ខ្ញុំ​មិន​យំ​នឹង​សរីរៈ​នុ៎ះ​ឡើយ​ ​ស្រេច​តែ​គតិ​របស់​គេ​។​
 (​ទាសី​និយាយ​ថា​)​ ​បពិត្រ​ព្រាហ្មណ៍​ ​ក្អម​ទឹកដែល​បែក​ហើយ​ ​តភ្ជាប់​វិញ​មិនបាន​យ៉ាងណា​ ​សរីរៈ​អ្នក​ស្លាប់​នេះ​ ​ក៏​យ៉ាងនោះ​ដែរ​ ​បុគ្គល​ណា​ ​សោកស្ដាយ​នូវ​បុគ្គល​ដែល​ទៅកាន់បរលោក​ហើយ​ ​(​បុគ្គល​នោះ​ ​ក៏ដូចជា​អ្នក​សោកស្ដាយ​នូវ​ក្អម​ទឹកដែល​បែក​ហើយ​)​ ​(​ឯស​រី​រៈ​ដែល​សល់​នៅ​ខាងអាយ​នោះ​)​ ​កាល​គេ​ដុត​ ​ក៏​មិនបាន​ដឹង​ ​(​ធ្វើ​ម្ដេច​នឹង​ដឹង​)​ ​នូវ​សេចក្ដី​ខ្សឹកខ្សួល​របស់​ញាតិ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ខ្ញុំ​មិន​យំ​នឹង​សរីរៈ​នុ៎ះ​ឡើយ​ ​ស្រេច​តែ​គតិ​របស់​គេ​។​ ​

​ចប់​ ​រឿង​ឧរគ​ប្រេត​ ​ទី១២​។​

ថយ | ទំព័រទី ១៩ | បន្ទាប់