អាត្មាអញ​បាន​លះបង់​មានះ​ ​មិន​មាន​អាសវៈ​ ​មាន​ឥន្ទ្រិយ​ដល់​នូវ​សេចក្ដី​ស្ងប់​រម្ងាប់​ ​ដូច​សេះ​ដែល​នាយ​សារថី​បង្ហាត់​ល្អ​ហើយ​ ​ទុកជា​ទេវតា​ទាំងឡាយ​ ​ក៏​ស្រឡាញ់​អាត្មាអញ​អ្នក​មិន​ញាប់ញ័រ​ដែរ​។​

​ព្រហ្មា​លិ​ត្ថេ​រ​។​


 ​[​១៦៥​]​ ​(​ព្រះ​សាស្ដា​ទ្រង់​សួរ​ថា​)​ ​ម្នាល​មោឃ​រាជ​ ​ជា​អ្នកមាន​សម្បុរ​អាក្រក់​ ​តែ​មានចិត្តល្អ​ ​អ្នកជា​ភិក្ខុ​មានចិត្ត​ដំ​កល់​មាំ​រឿយ​ ​ៗ​ ​អស់​រាត្រី​ទាំងឡាយ​ ​ក្នុង​កាល​ត្រជាក់​ ​ប្រកបដោយ​ហេ​មន្ដ​រដូវ​ ​តើ​អ្នក​នឹង​ធ្វើ​ដោយ​បការ​ដូចម្ដេច​។​ ​
 (​មោឃ​រា​ជ​ត្ថេ​រ​ ​ក្រាបទូល​ថា​)​ ​ខ្ញុំ​ព្រះអង្គ​បានឮ​ដូច្នេះ​ថា​ ​ដែន​មគធៈ​ទាំងមូល​ ​ជា​ដែន​មាន​សន្ទូង​បរិបូណ៌​ ​ពួក​ភិក្ខុ​ដទៃ​ ​មានការ​រស់នៅ​ជា​សុខ​ ​(​ដោយ​កម្រាល​ ​និង​គ្រឿង​ស្លៀកដណ្ដប់​ដ៏​ល្អ​)​ ​យ៉ាងណា​ ​ខ្ញុំ​ព្រះអង្គ​ ​(​ក្រាល​)​ ​បិទបាំង​ស្លឹកឈើ​ ​សម្រេច​នូវ​ការ​ដេក​ ​(​យ៉ាងនោះ​ដែរ​)​។​

​មោឃ​រា​ជ​ត្ថេ​រ​។​


 [​១៦៦​]​ ​បុគ្គល​មិន​គប្បី​លើក​ដំកើង​ខ្លួន​ ​មិន​គប្បី​បង្អាប់​គេ​ ​មិន​គប្បី​ថ្កោលទោស​នៃ​ពួក​បុគ្គល​ដទៃ​ ​មិន​គប្បី​បៀតបៀន​បុគ្គល​អ្នក​ដល់​នូវ​ត្រើយ​ ​គឺ​ព្រះនិព្វាន​ ​មិន​គប្បី​អួត​គុណ​របស់​ខ្លួន​ក្នុង​កណ្ដាល​ពួក​បរិសទ្យ​ ​គប្បី​ជា​អ្នក​ប្រាសចាក​ឧទ្ធច្ចៈ​ ​ជា​អ្នកពោល​ពាក្យ​ល្មម​កំណត់​ ​ជា​អ្នកមាន​វត្ត​ល្អ​ចុះ​។​ ​
ថយ | ទំព័រទី ១៩២ | បន្ទាប់