​ព្រះ​សាស្ដា​ដែលគេ​បាន​ដោយ​ក្រ​ ​(​ឥឡូវនេះ​)​ ​អ្នក​បាន​ហើយ​ ​អ្នក​កុំ​ដឹកនាំ​អញ​ទៅ​ក្នុង​អំពើ​ឥតប្រយោជន៍​ឡើយ​។​

​អនូ​បម​ត្ថេ​រ​។​


 ​[​១៦៩​]​ ​អាត្មាអញ​ ​កាល​នៅជា​បុថុជ្ជន​ ​មាន​ងងឹត​ ​គឺ​អវិជ្ជា​កើត​ហើយ​ ​មិនបាន​ឃើញ​អរិយសច្ច​ទាំងឡាយ​ ​ក៏​អន្ទោល​ទៅ​អស់​កាល​ជា​អង្វែង​ ​តែង​វិល​ទៅ​ក្នុង​គតិ​ទាំងឡាយ​។​ ​អាត្មាអញ​នោះ​ ​ជា​អ្នក​មិន​ប្រមាទ​ ​បាន​ធ្វើ​សង្សារ​ទាំងឡាយ​ ​ឲ្យ​វិនាស​ហើយ​ ​បាន​កាត់ផ្ដាច់​គតិ​ទាំងពួង​អស់ហើយ​ ​ឥឡូវនេះ​ ​ភព​ថ្មី​មិន​មាន​ឡើយ​។​

​វជ្ជិ​ត​ត្ថេ​រ​។​


 [​១៧០​]​ ​ខ្ញុំ​ជា​បុគ្គល​មានសតិ​ដំ​កល់​ខ្ជាប់​ ​ក៏បាន​នូវ​សញ្ញា​មួយ​ ​ដែល​ប្រព្រឹត្តទៅ​ក្នុង​ពុទ្ធគុណ​ ​ជិត​ដើម​អស្សត្ថ​ព្រឹក្ស​(​១​)​ ​ជា​ឈើ​មាន​ពន្លឺ​ខៀវ​ ​លូតលាស់​ត្រសាយត្រសុំ​ល្អ​។​ ​ក្នុង​កប្ប​ ​៣១​ ​អំពី​ភទ្រ​កប្ប​នេះ​ទៅ​ ​កាលនោះ​ ​ខ្ញុំ​បាន​នូវ​សញ្ញា​ណា​ ​ខ្ញុំ​បាន​ដល់​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ​ ​ព្រោះ​នាំមក​នូវ​សញ្ញា​នោះ​។​

​សន្ធិ​ត​ត្ថេ​រ​។​


​(​១​)​ ​បាន​ជា​ហៅថា​ ​ដើម​អស្សត្ថ​ ​ព្រោះ​ជា​កន្លែង​ធ្វើ​នូវ​ការដកដង្ហើម​ស្រួល​របស់​ពួក​សត្វ​ឲ្យ​កើត​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៩៤ | បន្ទាប់