​[​១៧៩​]​ ​(​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​)​ ​នរៈ​ ​គឺ​យសោ​ជ​ត្ថេ​រនេះ​ ​មាន​អវយវៈ​ប្រាកដ​ស្មើដោយ​ថ្នាំង​នៃ​វល្លិ៍​ ​មានខ្លួន​ស្គម​រវីមរវាម​ដោយ​សរសៃ​ ​ដឹង​ប្រមាណ​ក្នុង​បាយ​ ​និង​ទឹក​ ​ជា​អ្នកមាន​ចិត្ត​មិន​រួញរា​។​ ​
 យសោ​ជ​ត្ថេ​រ​ពោល​ថា​ ​ភិក្ខុ​ ​(​នៅ​)​ ​ក្នុង​ព្រៃតូច​ ​ឬ​ព្រៃធំ​ ​បើទុកជា​សត្វ​របោម​ ​និង​មូស​ខាំ​ហើយ​ ​ក៏​គប្បី​ជា​អ្នកមាន​ស្មារតី​ ​អត់ទ្រាំ​ចំ​ពោះ​អន្ដរា​យ​ ​មាន​របោម​ជាដើម​ ​ក្នុង​ព្រៃ​នោះ​ ​ដូច​ដំរី​ដ៏​ប្រសើរ​ ​អត់ទ្រាំ​ក្នុង​ទី​ជា​ប្រធាន​នៃ​សង្គ្រាម​។​ ​ភិក្ខុ​តែម្នាក់ឯង​ ​(​រមែង​នៅជា​សុខ​)​ ​ដូចគ្នានឹង​ព្រហ្ម​ ​ភិក្ខុ​នៅ​រួមគ្នា​ពីរ​រូប​ ​(​រមែង​មាន​សេចក្ដី​ខ្ទាំងខ្ទប់​)​ ​ដូចគ្នានឹង​ទេវតា​ ​ភិក្ខុ​ ​(​នៅ​រួមគ្នា​)​ ​៣​ ​រូប​ ​ដូចគ្នានឹង​ជន​អ្នកស្រុក​ ​ភិក្ខុ​មាន​ចំនួន​ច្រើន​រូប​លើស​ពីនោះ​ទៅ​ ​ជាហេតុ​នាំឲ្យ​ជ្រួលជ្រើម​ ​(​ដូចគ្នានឹង​ពួក​មហាជន​ដែល​ប្រជុំ​គ្នា​)​។​

​យសោ​ជ​ត្ថេ​រ​។​


 [​១៨០​]​ ​សទ្ធា​របស់​អ្នក​ ​មាន​ក្នុង​កាលមុន​ ​ប៉ុន្ដែ​ក្នុងថ្ងៃនេះ​ ​សទ្ធា​នោះ​ ​បែរជា​មិន​មានដល់​អ្នក​វិញ​ ​បច្ច័យ​ណា​ ​ដែល​ជា​របស់​អ្នក​ ​បច្ច័យ​នោះ​ ​ចូរ​ជា​របស់​អ្នក​វិញ​ចុះ​ ​ទុច្ចរិត​ ​មិន​មានដល់​អាត្មា​ទេ​។​ ​ព្រោះថា​ ​សទ្ធា​ ​(​របស់​បុថុជ្ជន​)​ ​ជា​ធម្មជាតិ​ឃ្លេងឃ្លោង​ ​មិន​ទៀង​ ​សទ្ធា​យ៉ាងនេះ​ ​អាត្មា​បានឃើញ​ជាក់ច្បាស់​ហើយ​ ​
ថយ | ទំព័រទី ២០០ | បន្ទាប់