​ថេរគាថា​ ​ចតុ​ក្ក​និបាត​


 [​១៨៧​]​ ​ស្ត្រី​របាំ​ម្នាក់​ ​មានខ្លួន​ស្អិតស្អាង​ហើយ​ ​មាន​សំពត់​ស្លៀក​ល្អ​ ​ទ្រទ្រង់​ផ្កាកម្រង​ ​ប្រោះព្រំ​ដោយ​ខ្លឹមចន្ទន៍​ ​រាំ​ក្នុង​តូ​រ្យ​ត​ន្ដ្រី​ ​ត្រង់​កណ្ដាលផ្លូវ​ធំ​។​ ​អាត្មាអញ​កំពុង​ដើរចូល​ទៅ​ ​(​កាន់​ក្រុង​)​ ​ដើម្បី​បិណ្ឌបាត​ ​ហើយ​ក្រឡេក​មើលទៅ​ឃើញ​ស្ដ្រី​របាំ​នោះ​ ​ដែល​មានខ្លួន​ស្អិតស្អាង​ហើយ​ ​មាន​សំពត់​ស្លៀក​ល្អ​ ​ហាក់ដូចជា​អន្ទាក់​នៃ​មច្ចុ​ដែល​មច្ចុ​ដំឡើង​ហើយ​។​ ​លំដាប់នោះ​ ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ឧបាយ​នៃ​ប្រាជ្ញា​ ​ក៏​កើតឡើង​ដល់​អាត្មាអញ​ ​ទោស​ក៏​កើតឡើង​ប្រាកដ​ដល់​អាត្មាអញ​ ​និ​ព្វិ​ទា​ញាណ​ក៏​តាំងនៅ​ព្រម​។​ ​ចិត្ត​របស់​អាត្មាអញ​ ​ក៏​រួច​ស្រឡះ​ ​(​ចាក​កិលេស​)​ ​ព្រោះ​វិបស្សនាញាណ​នោះ​ ​អ្នក​ចូរ​មើល​នូវ​ភាព​នៃ​ធម៌​ ​ជា​ធម៌​ល្អ​ ​វិជ្ជា​ ​៣​ ​អាត្មាអញ​ ​បាន​ដល់​ដោយលំដាប់​ហើយ​ ​សាសនា​នៃ​ព្រះពុទ្ធ​ ​អាត្មាអញ​បាន​ធ្វើ​ហើយ​។​

​នាគ​សមា​លត្ថេរ​។​


 [​១៨៨​]​ ​ខ្ញុំ​ព្រះអង្គ​ត្រូវ​មិទ្ធៈ​គ្រប​សង្កត់​ហើយ​ ​ចេញ​អំពី​វត្ត​ ​ឡើង​កាន់​ទី​ចង្ក្រម​ ​ក៏​ដួល​ចុះ​លើ​ផែនដី​ក្នុង​ទី​ចង្ក្រម​នោះ​ឯង​។​ ​ខ្ញុំ​ព្រះអង្គ​ ​មានចិត្ត​ដំ​កល់​មាំ​ល្អ​ខាងក្នុង​ ​ហើយ​បោសសំអាត​ខ្លួន​ ​ឡើង​កាន់​ទី​ចង្ក្រម​ ​ដើរ​ចង្ក្រម​ក្នុង​ទី​ចង្ក្រម​ម្ដងទៀត​។​ ​លំដាប់នោះ​ ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ឧបាយ​នៃ​ប្រាជ្ញា​ ​ក៏​កើតឡើង​ដល់​ខ្ញុំ​ព្រះអង្គ​ ​
ថយ | ទំព័រទី ២០៥ | បន្ទាប់