​អ្នក​ចូរ​មើល​នូវ​ការ​ដល់​សរណៈ​ ​ចូរ​មើល​ភាព​នៃ​ធម៌​ ​ជា​ធម៌​ល្អ​ ​វិជ្ជា​ ​៣​ ​ខ្ញុំ​បាន​ដល់​ដោយលំដាប់​ហើយ​ ​សាសនា​នៃ​ព្រះពុទ្ធ​ ​ខ្ញុំ​ក៏បាន​ធ្វើ​ហើយ​។​

​ជម្ពុ​ក​ត្ថេ​រ​។​


 [​១៩២​]​ ​ឱ​ ​អាត្មាអញ​មក​ល្អ​ហើយ​ ​ដើម្បី​គយ​ផ​គ្គុ​មហោស្រព​(​១​)​ ​ជិត​កំពង់​ឈ្មោះ​គ​យា​ ​អាត្មាអញ​ ​បានឃើញ​ព្រះសម្ពុទ្ធ​កំពុងតែ​សំដែងធម៌​ដ៏​ឧត្ដម​ ​ព្រះអង្គ​មាន​ពន្លឺ​ច្រើន​ ​ជាគ​ណា​ចារ្យ​ ​ដល់​នូវ​ឋានៈ​ដ៏​ប្រសើរ​ ​ដឹកនាំ​សត្វលោក​ ​ទ្រង់​ឈ្នះ​មនុស្សលោក​ ​ព្រមទាំង​ទេវលោក​ ​ទ្រង់​មានការ​ឃើញ​ថ្លឹង​មិនបាន​ ​ជាម​ហា​នាគ​ ​មាន​ព្យាយាម​ធំ​ ​មាន​សេចក្ដីរុងរឿង​ធំ​ ​មិន​មាន​អាសវៈ​ ​មាន​អាសវៈ​ទាំងពួង​អស់រលីង​ហើយ​ ​ជា​សាស្ដា​ ​មិន​មាន​ភ័យ​អំពី​ណា​ឡើយ​។​ ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​បាន​ញ៉ាំង​អាត្មាអញ​ឈ្មោះ​សេន​កៈ​ ​អ្នកមាន​សេចក្ដី​សៅហ្មង​អស់​កាលយូរ​ ​ដែល​ចំណង​ ​គឺ​ទិដ្ឋិ​ចងទុក​ហើយ​ ​ឲ្យ​រួច​ស្រឡះ​ចាក​កិលេស​គ្រឿង​ចាក់ស្រែះ​ទាំងពួង​បាន​។​

​សេន​ក​ត្ថេ​រ​។​


 [​១៩៣​]​ ​បុគ្គល​ណា​ ​ប្រញាប់​ប្រញាល់​ក្នុង​កាលដែល​គួរ​សន្សឹម​ ​បែរជា​សន្សឹម​ក្នុង​កាលដែល​គួរ​ប្រញាប់​ប្រញាល់​ ​
​(​១​)​ ​ជា​ឈ្មោះ​មហោស្រព​ ​១​ ​ដែល​លេង​ខាងចុង​ខែ​ផគ្គុណ​ ​នៅ​កំពង់​គ​យា​រាល់​ឆ្នាំ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២០៨ | បន្ទាប់