​ភ្លៀង​បង្អុរ​ចុះ​តាម​សមគួរ​ដល់​ការ​គ្រហឹម​នៃ​មេឃ​ដ៏​ពីរោះ​ ​កុដិ​អាត្មា​ប្រក់​ស្រួល​ហើយ​ ​ឥតមាន​ខ្យល់​ចេញចូល​បានទេ​ ​អាត្មា​មានចិត្ត​ស្ងប់​រម្ងាប់​ ​នៅក្នុង​កុដិ​នោះ​ ​ម្នាល​មេឃ​ ​ម្ដេច​ហ៎​ ​បើ​អ្នក​ប្រាថ្នា​ ​ចូរ​បង្អុរ​ភ្លៀង​មក​ចុះ​។​បេ​។​ ​អាត្មា​ជា​អ្នក​ប្រាសចាក​រាគៈ​ ​នៅក្នុង​កុដិ​នោះ​។​បេ​។​ ​អាត្មា​ជា​អ្នក​ប្រាសចាក​ទោសៈ​ ​នៅក្នុង​កុដិ​នោះ​។​បេ​។​ ​អាត្មា​ជា​អ្នក​ប្រាសចាក​មោហៈ​ ​នៅក្នុង​កុដិ​នោះ​ ​ម្នាល​មេឃ​ ​ម្ដេច​ហ៎​ ​បើ​អ្នក​ប្រាថ្នា​ ​ចូរ​បង្អុរ​ភ្លៀង​មក​ចុះ​។​

​គិរិ​មា​នន្ទ​ត្ថេ​រ​។​


 [​២០២​]​ ​បណ្ដា​ធម៌​ទាំងឡាយ​ ​ព្រះ​ឧបជ្ឈាយ៍​ប្រាថ្នា​ចំពោះ​ធម៌​ណា​ ​អនុគ្រោះ​ខ្ញុំ​ ​អ្នក​ប្រាថ្នា​ព្រះនិព្វាន​ឈ្មោះ​អមតៈ​ ​សោឡស​កិច្ច​ដែល​គួរ​ធ្វើ​ ​ខ្ញុំ​ក៏បាន​ធ្វើ​ហើយ​។​ ​មគ្គ​ធម៌​ ​ជា​ធម៌​មិន​មាន​អន្ដរា​យ​ ​ខ្ញុំ​បាន​ដល់​ដោយលំដាប់​ហើយ​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយដោយ​ខ្លួនឯង​ ​ខ្ញុំ​មាន​ញាណ​ដ៏​បរិសុទ្ធ​ឥត​សង្ស័យ​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ក្នុង​សំណាក់​នៃ​លោក​។​
ថយ | ទំព័រទី ២១៦ | បន្ទាប់