​នាង​ទំនងជា​មិន​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​អាត្មា​ដោយពិត​ ​ព្រៃ​ ​(​មាន​អវិជ្ជា​ជាដើម​)​ ​មិន​មាន​ ​(​ក្នុង​សន្ដាន​របស់​នាង​)​ ​ទេ​។​ ​សេចក្ដីទុក្ខ​ ​មាន​ទីបំផុត​ជុំវិញ​ ​អាត្មា​បាន​ធ្វើ​ហើយ​ ​រាងកាយ​នេះ​ ​ជាទីបំផុត​ ​(​របស់​អាត្មា​)​ ​សង្សារ​ ​គឺជា​តិ​ ​និង​មរណៈ​មិន​មាន​ ​ឥឡូវនេះ​ ​ភព​ថ្មី​មិន​មាន​ទេ​។​

​វ​ឌ្ឍ​ត្ថេ​រ​។​


 [​២០៤​]​ ​អាត្មាអញ​បាន​ស្ដាប់ធម៌​របស់​ព្រះពុទ្ធ​ណា​ ​ហើយ​វៀរបង់​មិច្ឆាទិដ្ឋិ​ ​ព្រះពុទ្ធ​នោះ​ ​យាង​មក​ហើយ​កាន់​ស្ទឹង​នេរ​ញ្ជ​រា​ ​ដើម្បី​ប្រយោជន៍​ដល់​អញ​មែនពិត​។​ ​អាត្មាអញ​ ​បាន​បូ​ជាយ័​ញ្ញ​ទាំងឡាយ​ខ្ពស់​ ​និង​ទាប​ ​បាន​បូជា​ភ្លើង​ ​កាល​នៅជា​បុថុជ្ជន​ ​ងងឹតងងល់​ ​សំគាល់​ថា​ ​ការ​បូជា​នេះឯង​ ​ជា​សេចក្ដី​បរិសុទ្ធិ​។​ ​អាត្មាអញ​ ​ស្ទុះ​ទៅកាន់​ព្រៃស្បាត​ ​គឺ​ទិដ្ឋិ​ ​ត្រូវ​សេចក្ដី​ស្ទាបអង្អែល​ ​(​ខុស​)​ ​ឲ្យ​ដល់​នូវ​សេចក្ដី​វង្វេង​ ​ងងឹត​មិនដឹង​ ​សំគាល់​ផ្លូវ​មិន​បរិសុទ្ធ​ ​ថា​ជា​ផ្លូវ​បរិសុទ្ធ​។​ ​មិច្ឆាទិដ្ឋិ​ ​អាត្មាអញ​បាន​លះបង់​ហើយ​ ​ភព​ទាំងពួង​ ​អាត្មាអញ​បាន​ទំ​លុះ​ទំ​លាយ​ហើយ​ ​អាត្មាអញ​បូជា​ភ្លើង​ ​គឺ​ព្រះសម្មាសម្ពុទ្ធ​ ​ជា​ទក្ខិណេយ្យ​បុគ្គល​ ​ថ្វាយបង្គំ​នូវ​ព្រះ​តថាគត​។​ ​មោហៈ​ទាំងពួង​ ​អាត្មាអញ​បាន​លះបង់​ហើយ​ ​ភវតណ្ហា​ ​អាត្មាអញ​បាន​ទំ​លុះ​ទំ​លាយ​ចេញ​ហើយ​ ​ជាតិ​សង្សារ​អស់រលីង​ហើយ​ ​ឥឡូវនេះ​ ​ភព​ថ្មីទៀត​នៃ​អាត្មាអញ​មិន​មាន​ទេ​។​

​នទី​កស្សប​ត្ថេ​រ​។​

ថយ | ទំព័រទី ២១៨ | បន្ទាប់