​ហ្មដំរី​ ​អ្នកមាន​កំឡាំង​ ​ធ្វើ​ដំរី​ដែល​មិនទាន់​ពង្រាប​ទើប​ចាប់បាន​ថ្មី​ ​ជា​សត្វ​មិន​ប្រាថ្នា​ឲ្យ​ត្រឡប់​វិល​បាន​យ៉ាងណា​ ​អញ​នឹង​ឲ្យ​ឯង​វិលត្រឡប់​យ៉ាងនោះ​ដែរ​។​ ​នាយ​សារថី​ដ៏​ប្រសើរ​ ​ជា​អ្នក​ឈ្លាស​ក្នុង​ការ​បង្ហាត់​សេះ​ដ៏​ប្រសើរ​ ​បង្ហាត់​សេះ​អាជានេយ្យ​យ៉ាងណា​ ​អញ​នឹង​តាំងនៅ​ក្នុង​ពល​ធម៌​ ​៥​ ​ហើយ​ទូន្មាន​ឯង​យ៉ាងនោះ​ដែរ​។​ ​អញ​នឹង​ចង​ឯង​ដោយ​សតិ​ ​អញ​មានខ្លួន​ប្រុងប្រយ័ត្ន​ហើយ​ ​នឹង​ទូន្មាន​ឯង​ ​ម្នាល​ចិត្ត​ ​ឯង​ ​អញ​សង្កត់សង្កិន​ក្នុង​ធុរៈ​ ​គឺ​ព្យាយាម​ ​កុំទៅ​ឆ្ងាយ​អំពី​ទីនេះ​ឡើយ​។​

​វិជិត​សេន​ត្ថេ​រ​។​


 ​[​២០៨​]​ ​បុ​គ្គ​ល​អ័​ប្ប​ឥត​ប្រាជ្ញា​ ​មានចិត្ត​ប្រកួតប្រណាំង​ ​ទុកជា​ស្ដាប់​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​ជិនស្រី​ ​គង់​ជា​អ្នក​ឆ្ងាយ​អំពី​ព្រះ​សទ្ធម្ម​ ​ដូច​ផែនដី​ឆ្ងាយ​អំពី​មេឃ​។​ ​បុ​គ្គ​ល​អ័​ប្ប​ឥត​ប្រាជ្ញា​ ​មានចិត្ត​ប្រកួតប្រណាំង​ ​ទុកជា​ស្ដាប់​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​ជិនស្រី​ ​
ថយ | ទំព័រទី ២២១ | បន្ទាប់